លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​៖​ បុរសម្នាក់​មានសតិមិនល្អ យកកេសស្នោដុតលេង ដោយក្នុងកេសនោះមានបំពង់ហ្គាសទូទឹកកកចាស់ខូចបង្កជាការផ្ទុះតែម្ដង

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការ​រង​និងជាស្នងការនគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៧​ ខែមេសា​ ឆ្នាំ​២០២៥នេះ​ បានឱ្យ​ដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា​៖ សូមគោរព​ និងជម្រាបជូនមហាជនមេត្តាជ្រាបថា នាវេលាម៉ោង០០​ និង៣០នាទី​រំលងអធ្រាត្រ​ ឈានចូលថ្ងៃ២៧​ ខែមេសា​នេះ នៅក្រោមស្ពានអាកាស ក្នុងខណ្ឌចំការមន មានសំឡេងផ្ទុះបន្តិច ។

លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ បានឱ្យដឹងទៀតថា​ ភ្លាមៗសមត្ថកិច្ចជំនាញបានចុះទៅដល់ បានស្រាវជ្រាវនៅកន្លែងកើតហេតុគឺពិនិត្យឃើញថា មានបុរសជនជាតិខ្មែរម្នាក់​ដែលមានសតិមិនល្អ បានអង្គុយដុតកេសស្នោលេង ដោយក្នុងកេសសំរាមមានបំពង់ហ្គាសទូទឹកកកចាស់ខូចចោលនៅក្នុងនោះធ្វើឱ្យក្ដៅហើយផ្ទុះតែម្ដង។

...

លោកឧត្តមសេនីយ៍ឯក​ស្នងការ​ បានគូសបញ្ជាក់ថា​ ដូច្នេះ សូមមហាជនមេត្តាគោរពជូនជ្រាបជាព័ត៌មាន(គឺមិនមានហេតុការណ៍អាក្រក់ណាមួយកើតឡើងនោះទេ)៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print