សម្តេច ហ៊ុន ម៉ាណែត ខកចិត្តជាមួយក្រុមប្រឆាំងខ្មែរនៅក្រៅប្រទេស មាត់អួតថាស្រឡាញ់កម្មករ តែមិនដែលធ្វើលិខិតសុំឱ្យបរទេស កុំតំឡើងពន្ធមកលើកម្ពុជាទេ មានតែដើរសុំឱ្យបរទេសផ្តាច់ជំនួយពីកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត សំដែងការខកចិត្តជាមួយក្រុមប្រឆាំងខ្មែរនៅក្រៅប្រទេស មាត់អួតថាស្រឡាញ់កម្មករ តែមិនដែលធ្វើលិខិតសុំឱ្យបរទេស កុំតំឡើងពន្ធមកលើកម្ពុជាទេ មានតែដើរសុំឱ្យបរទេសផ្តាច់ជំនួយពីកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ៖ រយៈពេល១៩ខែនៃរាជរដ្ឋាភិបាលថ្មី ពលរដ្ឋចុះបញ្ជីប្រើ ប.ស.ស មានចំនួន១លាន២សែននាក់ កើនជាង ៣លាននាក់ នេះជាអ្វីដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋពិតប្រាកដ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុក រដ្ឋាភិបាល និង សហជីព ជាគ្រួសារតែមួយជួយការពារទាំង និយោជក និង និយោជិក បើមានវិវាទរួមគ្នាដោះស្រាយ កុំយករឿងផ្សេងមកឡូកឡំ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ “រដ្ឋាភិបាល និង សហជីព មិនមែនជាសត្រូវទេ យើងរួមគ្នាដោះស្រាយការងាររកអត្ថប្រយោជន៍ ទាំង និយោជក ក៏ជាកូនយើង ទាំងនិយោជិក ក៏កូនយើង ជាគ្រួសារតែមួយ បើមានវិវាទយើងរកវិធីដោះស្រាយ ដើម្បីកុំឱ្យផ្ទះយើងវាឆេះ”។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ហួសចិត្តដែលតាម្នាក់នៅក្រៅប្រទេសនៅតែបបួលពលរដ្ឋផ្ដួលរំលំរាជរដ្ឋាភិបាល។ សម្ដេចធិបតីបញ្ជាក់ថា រាជរដ្ឋភិបាលមិនអាចឱ្យមានករណីដូចជាចលនាកាលពីថ្ងៃទី១៨ សីហា កើតឡើងបានឡើយ។ យើងត្រូវចងចាំអតីតកាល សង្គ្រាមដែលកម្ពុជាបានឆ្លងកាត់ ដើម្បីចៀសវាងកុំឱ្យប្រវត្តិសាស្រ្ដដ៏ជូរចត់នេះកើតឡើងវិញម្ដងទៀត ហើយបែរមករួមគ្នាថែរក្សាសាមគ្គីភាព ឯកភាពជាតិ និងសុខសន្ដិភាពរបស់កម្ពុជា។
សម្ដេចធិបតី ថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print