ស្លាប់និងរបួសជិត ៨០០នាក់ ដោយការផ្ទុះនៅកំពង់ផែក្នុងប្រទេសអុីរ៉ង់​

ចែករំលែក៖

ការផ្ទុះមួយបានកើតឡើងនៅកំពង់ផែ Shahid Rajaee ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 14 នាក់ និងរបួស ជាង 750 នាក់ មូលហេតុទំនងជាទាក់ទងនឹងសារធាតុគីមី។

កុងតឺន័រជាច្រើនបានផ្ទុះនៅកំពង់ផែ Shahid Rajaee ស្ថិតនៅក្នុងបរិវេណកំពង់ផែ Bandar Abbas ខេត្ត Hormozgan ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ នៅវេលាម៉ោង 11:55 ព្រឹក ថ្ងៃទី 26 ខែមេសា។ ការផ្ទុះនេះបានបំផ្លាញ អគារ និងរថយន្តជាច្រើនគ្រឿងនៅក្បែរកន្លែងកើតហេតុ នេះបើយោងតាមសារព័ត៌មាន Press TV ។
រដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់ លោក Eskandar Momeni បានធ្វើបច្ចុប្បន្នភាពតួលេខថា៖ «ឧបទ្ទវហេតុនេះបានបណ្តាលឲ្យមនុស្សយ៉ាងតិច ១៤ នាក់ស្លាប់ និង ៧៥០ នាក់រងរបួស។
ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានសម្តែងការអាណិតអាសូរចំពោះជនរងគ្រោះ។ លោកបានបញ្ជាឲ្យមានការស៊ើបអង្កេតលើមូលហេតុ ហើយលោករដ្ឋមន្ត្រី Momeni នឹងទៅតំបន់នោះដើម្បីវាយតម្លៃស្ថានភាព។
Mehrdad Hassanzadeh ប្រធានទីភ្នាក់ងារឆ្លើយតបវិបត្តិ Hormozgan បាននិយាយថា មូលហេតុនៃសោកនាដកម្មនេះ “គឺការផ្ទុះធុងស្តុកទុកជាច្រើននៅក្នុងតំបន់ផែ”។ ថ្ងៃសៅរ៍គឺជាការចាប់ផ្តើមនៃសប្តាហ៍ការងារនៅក្នុងប្រទេសអ៊ីរ៉ង់ដែលមានន័យថាមានកម្មករជាច្រើននៅកំពង់ផែ។
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់បាននិយាយថា សារធាតុគីមីអាចបណ្តាលឱ្យមានការផ្ទុះ ប៉ុន្តែមន្ត្រីមិនទាន់កំណត់ពីមូលហេតុពិតប្រាកដនៅឡើយ។
លោក Hossein Zafari អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងវិបត្តិរបស់ប្រទេសអ៊ីរ៉ង់បាននិយាយថា ការផ្ទុកសារធាតុគីមីមិនល្អបានរួមចំណែកដល់ការផ្ទុះនេះ។ Zafari បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ILNA ថាអគ្គនាយករបស់ទីភ្នាក់ងារនេះបានព្រមានមន្ត្រីកំពង់ផែ Shahid Rajaee អំពីគ្រោះថ្នាក់ដែលអាចកើតមានក្នុងអំឡុងពេលទស្សនកិច្ចការងារ។
ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានដកស្រង់ប្រភពដែលភ្ជាប់ទៅនឹងកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ដោយនិយាយថា សារធាតុគីមីផ្ទុះគឺសូដ្យូម perchlorate (NaClO4) ដែលជាធាតុផ្សំសំខាន់ក្នុងការផលិតឥន្ធនៈគ្រាប់រ៉ុក្កែតរឹង៕

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print