ការដាក់ពាក្យតាមប្រព័ន្ធអនឡាញនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី នឹងត្រូវបិទបញ្ចប់ការទទួលពាក្យ ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទីជាកំហិត

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនបេក្ខជនទាំងអស់ ឱ្យបានជ្រាបថា ការដាក់ពាក្យតាមប្រព័ន្ធអនឡាញនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី នឹងត្រូវបិទបញ្ចប់ការទទួលពាក្យ (បំពេញព័ត៌មាន និងដាក់ស្នើ) ក្នុងប្រព័ន្ធអនឡាញ ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទីជាកំហិត។

ទន្ទឹមនេះ បេក្ខជនទាំងអស់ដែលបានដាក់ពាក្យចូលរួមប្រឡងប្រជែង អាចចូលពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនក្នុងបញ្ជីឈ្មោះបណ្ដោះអាសន្ន តាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcs25ocm និងស្កេន QR Code ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត។ បេក្ខជនត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់សាមីខ្លួននៅក្នុងបញ្ជីឈ្មោះបណ្តោះអាសន្ន និងស្នើធ្វើការកែតម្រូវ ពាក់ព័ន្ធនឹងកំហុសអក្ខរាវិរុទ្ធ ភេទ និងថ្ងៃខែឆ្នាំកំណើត ក្នុងរយៈពេលកំណត់ខាងលើ។ ផុតរយៈពេលនេះ បេក្ខជនមិនអាចស្នើកែតម្រូវបានឡើយ។

បញ្ជាក់៖ ចំពោះព័ត៌មានផ្សេងៗ សូមទំនាក់ទំនងតាមទូរស័ព្ទ ឬ Telegram ៖ ០១០ ៤៣៧ ៩២២, ០៩៨ ៥៥២ ៥៧៧, ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩។

ដើម្បីទទួលបានព័ត៌មានអំពីការប្រឡងប្រជែង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖

👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram (https://t.me/mcsgovkh) ២.Facebook (https://www.facebook.com/CivilServiceCambodia)

👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ» ១.Telegram (https://t.me/CivilServiceNews31) ២.Facebook (https://www.facebook.com/Civil.Service.New ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print