ពិធីអបអរសាទរខួប១០០ឆ្នាំនៃការបង្កើតសហព័ន្ធសហជីពទូទាំងប្រទេសចិន និងពិធីប្រគល់ប័ណ្ណសរសើរជូនពលករគំរូនិងបុគ្គលឈានមុខទូទាំងប្រទេសចិនបានបើកធ្វើយ៉ាងឱឡារិក ក្រោមអធិបតីភាពលោក Xi Jinping

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹក ថ្ងៃទី ២៨ ខែ មេសា ពិធីអបអរសាទរខួប ទី ១០០ឆ្នាំ នៃ ការ បង្កើត សហព័ន្ធសហជីពទូទាំងប្រទេសចិន និង ពិធីប្រគល់ ប័ណ្ណសរសើរជូន ពលករ គំរូនិងបុគ្គលឈានមុខទូទាំងប្រទេស ចិន បាន បើក ធ្វើ យ៉ាង ឱឡារិក នៅវិមាន សភាប្រជាជន ក្រុង ប៉េកាំង ។ លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូល រួ ម ព្រមទាំង ថ្លែង សុន្ទរកថា គន្លឹះដោយ គូសបញ្ជាក់ថា ក្នុ ងយុគសម័យថ្មី និង ដំណើរ ថ្មី ចាំបាច់ ត្រូវ ប្រមូល ផ្តុំ កម្លាំង ដ៏ខ្លាំងក្លា របស់វណ្ណៈកម្មករនិងពលករ ទាំង ឡាយ ដើម្បី ធ្វើ កិច្ច ខិត ខំប្រឹង ប្រែង ជុំវិញភារកិច្ចស្នូលរបស់ បក្ស ដើម្បីធ្វើឱ្យផែនការគោលស្តីពីការ ស្តារភាពរុងរឿងដ៏អស្ចារ្យ របស់ប្រជាជាតិចិនឡើងវិញក្លាយជាការពិតជាក់ស្តែង ។

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បាន លើក ឡើង ថា ក្នុ ងរយៈពេល ១០០ឆ្នាំតាំងពីបង្កើត សហព័ន្ធសហជីពទូទាំងប្រទេសចិនមក ក្រោម ការ ដឹក នាំ របស់ បក្សកុម្មុយនីស្តចិន សហជីព គ្រប់ជាន់ថ្នាក់ បានរួម សាមគ្គី និង លើក ទឹក ចិត្ត ឱ្យ វណ្ណៈកម្មកររបស់ប្រទេស ចិន ដើ រ តាម ជំហានរបស់ បក្ស និង ដើរនៅជួរមុខក្នុងយុគសម័យ ដែល បានចារទំព័រដ៏អស្ចារ្យ អំពីចលនាពលករ របស់ ចិន ។ ឈរ នៅទីចាប់ផ្តើម ថ្មីនៃ ប្រវត្តិសាស្ត្រ សហជីព គ្រប់ជាន់ថ្នាក់ ត្រូវ អនុវត្តសេចក្តីសម្រេចចិត្តនិងការរៀបចំចាត់ចែងរបស់មជ្ឈិមបក្សដោយគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញ ឱ្យ ការងារ របស់ សហជីព ទទួល បាន ការ អភិវឌ្ឍ ប្រកបដោយ គុណភាពខ្ពស់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print