អន្តរជាតិ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានដាក់«លក្ខខណ្ឌ៦ចំណុច»ទៅអ៊ុយក្រែនក្នុងការបញ្ចប់សង្រ្គាម ក្នុងនោះរួមមាន ៖
១. ទទួលស្គាល់ជាផ្លូវការនៃទឹកដីគ្រីមៀ, សេវ៉ាស្តូប៉ូល, ក៏ដូចជាតំបន់ Kherson និង Zaporizhzhia ជាទឹកដីរបស់រុស្ស៊ី
២. បដិសេធជាផ្លូវការមិនចូលជាសមាជិកអង្កការណាតូ និងការបញ្ជាក់ពីស្ថានភាពអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ
៣. លុបចោលបម្រាមហាមមិនឲ្យចចារដោយផ្ទាល់ជាមួយប្រធានាធិបតីពូទីន
៤. ដាក់កម្រិតលើការប្រើប្រាស់អាវុធធន់ធ្ងន់របស់ខ្លួន
៥. ដកទណ្ឌកម្មពីលោកខាងលិច លុបបំបាត់បណ្តឹងអន្តរជាតិ និងដីកាចាប់ខ្លួនមន្ត្រីរុស្ស៊ី និងការប្រគល់ទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កកមកវិញ
៦ លុបចោលច្បាប់អ៊ុយក្រែនដែលដាក់កម្រិតលើការប្រើប្រាស់ភាសា វប្បធម៌ និងសាសនាគ្រិស្តអូស្សូដក់របស់រុស្ស៊ី។
ក្នុងការបញ្ចប់សង្រ្គាមរុស្ស៊ីដាក់«លក្ខខណ្ឌ៦ចំណុច»ទៅនេះ ខាងអ៊ុយក្រែន ដូចជាមិនទាន់បង្ហាញការទទួលយកឬមួយយ៉ាងណា ៕
ដោយ ៖ សិលា