អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី២៨ខែមេសាតាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានចូលរួមកិច្ចប្រជុំដំណាក់កាលទីមួយនៃកិច្ចជំនួបរដ្ឋមន្ត្រីការបរទេសនៃប្រទេស BRICS នៅទីក្រុង Rio de Janeiro ។
គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បានលើកឡើងថា ឆ្នាំនេះ គឺជាខួបលើកទី៨០នៃការបង្កើតអង្គការសហប្រជាជាតិ។ថ្ងៃនេះបន្ទាប់ពី៨០ឆ្នាំក្រោយ និម្មាបនកម្មអន្តរជាតិបានឆ្លងកាត់ការប្រែប្រួលយ៉ាងស៊ីជម្រៅ ពិភពលោកបានឈានចូលដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់ ហើយបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍប្រឈមមុខនឹងការសាកល្បងយ៉ាងតឹងរ៉ឹង។ ក្នុងនាមជាកម្លាំងវិជ្ជមានដែលប្រកបដោយលក្ខណៈស្ថាបនាលើឆាកអន្តរជាតិ បណ្តាប្រទេស BRICS គួរនាំមុខក្នុងការធ្វើជាសសរស្តម្ភនៃបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ។លោកបានលើកសំណើថា៖
គេហទំព័រ «CCFR China state-controlled media » ទី១គួរប្រកាន់ខ្ជាប់នូវសន្តិសុខសកល។ ទី២ គួរជំរុញការផ្សះផ្សានិងការចរចាដោយសន្តិវិធី។ ទី៣ គួរពង្រឹងមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍ។ ទី៤ គួរបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង។
គេហទំព័រ «CCFR China state-controlled media » ភាគីទាំងអស់បានស្វាគមន៍ការចូលរួមជាលើកដំបូងរបស់ឥណ្ឌូណេស៊ីក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសBRICSក្នុងនាមជាសមាជិកផ្លូវការ ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមសកលមួយចំនួនដែលលើកឡើងដោយប្រទេសចិន ហើយបានអះអាងថា ប្រឈមមុខនឹងការប្រែប្រួលដ៏ស្មុគស្មាញនៃស្ថានការណ៍ក្នុងតំបន់ គួរការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសBRICS និងផលប្រយោជន៍រួមនៃប្រទេសសកលខាងត្បូង ជំរុញការកសាងសណ្តាប់ធ្នាប់អន្តរជាតិដែលកាន់តែយុត្តិធម៌ និងសមហេតុផល ក៏ដូចជាជំរុញការអភិវឌ្ឍប្រកបដោយភាពបើកទូលាយ បរិយាបន្ននិងនិរន្តរភាព៕
ដោយ ៖ សិលា