(ព័ត៌មានបឋម):ខេត្តស្វាយរៀង: មានករណីឃាដកម្មមួយបានកើតឡើងបង្កឡើងដោយជនសង្ស័យជាប្ដីចិត្តអប្រិយ សង្ស័យប្រើប្រាស់ថ្នាំញៀន មានជម្លោះជាមួយប្រពន្ធរហូតដល់ឈានប្រើហឹង្សាដោយបានយកកាំបិតផ្គាក់ដេញកាប់ប្រពន្ធមិនបាន ក៏បន្តទៅកាប់ឪពុកក្មេកជាច្រើនកាំបិតស្លាប់លើអង្រឹងក្រោមដើមអាកាស្សា យ៉ាងសង្វេគបំផុតនៅក្រុងបាវិត។
ហេតុការណ៍នេះបានកើតឡើងវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី២៩ ខែរមេសា ឆ្នាំ២០២៥
ស្ថិតនៅក្នុង ភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ។
យោងតាមអ្នកភូមិបានអោយដឹងថាជនសង្ស័យមានឈ្មោះធៀងសំណាង អាយុប្រមាណ៣០ឆ្នាំស្រុកកំណើតខេត្តព្រៃវែងបច្ចុប្បន្នរស់នៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ។
ប្រភពបន្តថាមុនកើតហេតុឃើញជនសង្ស័យមានជម្លោះជាមួយប្រពន្ធ មិនដឹងថាមានបញ្ហាទំនាស់អ្វី ក្រោយមកស្រាប់តែ ស្ទុះយកកាបិតដេញ កាប់ ប្រពន្ធមិនបាន រួចដើរសំដៅរទៅរកឪពុកក្មេកដែលកំពុងដេកនៅលើអង្រឹងក្រោមដើមអាកាស្សា រួចបានធ្វើសកម្មភាពកាប់ទៅលើឪពុកក្មេករបស់ខ្លួនជាច្រើនកាំបិតបណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុរួចក៏បានរត់គេចខ្លួនបាត់តែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលកបានចុះដល់កន្លែងកើតហេតុនឹងកំពុងស្រាវជ្រាវលើករណីឃាតកម្មបន្តនេះផងដែរ។
ពាក់ព័ន្ធករណី ឃាតកម្មខាងលើនេះដែរលោកអែមសុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត បានអោយដឹងនាល្ងាចថ្ងៃទី២៩ខែមេសាឆ្នាំ២០២៥នេះថាពិតជាមានករណីនេះពិតប្រាកដមែនដោយជនសង្ស័យបានធ្វើសកម្មភាពរួចមក ក៏បានរត់គេចខ្លួនចូលព្រៃក្បែរនោះ រហូតមកដល់ពេលនេះសមត្ថកិច្ចកំពុងតាមប្រមាញ់ជនសង្ស័យនៅឡើយ។