ឃាតកដែលកាប់សម្លាប់បងថ្លៃខ្លួនឯង ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោចេញធ្វើអន្តរាគមន៍ចាប់ឃាត់ខ្លួនបានភ្លាមៗ 

ចែករំលែក៖

ភ្នំពេញ ៖ អនុវត្តតាមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានកាប់សម្លាប់បងថ្លៃស្រីបណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង ២០:៣០នាទីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ វ៉ា ស្រីនិច ភេទស្រី អាយុប្រហែល ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ ចំណែកជនសង្ស័យឈ្មោះ ចិន ចាន់ចំណាប់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលេី (ត្រូវជាប្អូនថ្លៃជនរងគ្រោះ) ។
សមត្ថកិច្ចបានឲ្យដឹងថា ៖ មុនពេលកើតហេតុជនរងគ្រោះ(សព)បានដឹកកូនស្រីចេញពីបុរីមកផ្ទះ ពេលមកដល់ផ្ទះជនរងគ្រោះបានឱ្យកូនទៅម្ដាយក្មេក ហើយក៏ដើរចូលទៅក្នុងបន្ទប់របស់ខ្លួនជាន់ទី១។ ភ្លាមនោះស្រាប់តែជនសង្ស័យដែលត្រូវជាប្អូនថ្លៃឈ្មោះ ចិន ចាន់ចំណាប់ ដែលកំពុងតែនៅក្នុងផ្ទះ បានកាន់កាំបិតប៉័ងតោចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ ហើយបិទទ្វារនិងបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង។ ក្រោយមកជនសង្ស័យក៏បានរត់គេចខ្លួនបាត់។ លុះក្រោយមកក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង ២១:៥៥នាទី ថ្ងៃខែឆ្នាំដដែល។
បេីតាមការបំភ្លឺពីម្ដាយបង្កើតរបស់ជនសង្ស័យបានឲ្យដឹងថា ជនសង្ស័យខាងលេីបានធ្លាប់យកទៅដាក់មណ្ឌលបន្សាបគ្រឿងញៀនបីដងរួចមកហើយ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីអនុវត្តតាមនីតិវិធី៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print