Breaking News ៖ មន្ត្រីជាន់ខ្ពស់ របស់ប៉ាគីស្ថាន ថ្លែងថា ឥណ្ឌាប្រហែល នឹងធ្វើសកម្មភាព យោធាក្នុង ចន្លោះ ពី ២៤ម៉ោង ដល់៣៦ម៉ោង ខាងមុខនេះ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹកព្រលឹម ថ្ងៃទី៣០ខែ មេសា លោក Attaullah Tarar រដ្ឋមន្ត្រី ក្រសួង ព័ត៌មាននិងវិទ្យុ ប៉ាគីស្ថាន បានថ្លែងថា ឥណ្ឌាប្រហែលនឹង ធ្វើសកម្មភាព យោធាចំពោះ ប៉ាគីស្ថាន ក្នុង ចន្លោះ ពី ២៤ម៉ោងដល់ ៣៦ម៉ោង ខាងមុខនេះ ហើយ រាល់សកម្មភាព ប្រថុយ ប្រថានខាង យោធា របស់ ភាគីឥណ្ឌា សុទ្ធតែនឹងរងការ ឆ្លើយតបវិញ ភ្លាមៗ យ៉ាងម៉ឺងម៉ាត់ ពីភាគីប៉ាគីស្ថាន ជាមិនខាន ។

គេហទំព័រ «CCFR China state-controlled media » លោក Attaullah Tarar បាន ថ្លែង បែបនេះ តាម បណ្តាញ ទំនាក់ទំនង សង្គមថា ប៉ាគីស្ថាន ទទួលបាន សេចក្តី រាយការណ៍ ដែល គួរឱ្យជឿ ជាក់ថា ឥណ្ឌា មានផែនការធ្វើសកម្មភាព យោធា ចំពោះប៉ាគីស្ថាន ក្នុង ចន្លោះ ពី ២៤ម៉ោងដល់ ៣៦ម៉ោង ខាងមុខនេះ ដោយយក ការចោទប្រកាន់ ដែលគ្មាន ភស្តុតាង មកធ្វើជា លេស ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print