រថភ្លើងមួយខ្សែបើកបុករថយន្តធុនធំមួយគ្រឿងខូចខាតយ៉ាងដំណំ ហើយអ្នកបើកបររងរបួសស្រាល

ចែករំលែក៖

ខេត្តព្រះសីហនុ÷ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងនឹងរថយន្តដឹកទំនិញ១គ្រឿងបានកើតឡើងដោយការធ្វេសប្រហែសរបស់ក្រុមមើលផ្លូវដែក ដែលមិនទម្លាក់បារាស់បណ្ដាលឲ្យរថយន្ត រងការខូចខាតជាខ្លាំងនិងអ្នកបើកបររថយន្តរងរបួសស្រាល។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា នៅវេលាម៉ោង០០និង០៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅលើដងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ១៨៩-១៩០ ស្ថិតក្នុងភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយរថភ្លើង១ខ្សែពណ៌លឿងលាយខៀវ ពាក់លេខសម្គាល់៦៦៤០ ដែលមានទិសដៅពីខេត្ត ព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ និងអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណបានបើកបុករថយន្តដឹកទំនិញធុនធំមួយគ្រឿង។

ប្រភពបានបន្តឱ្យដឹងថា លុះមកដល់ចំណុចខាងលើ ដោយស្ថានភាពផ្លូវងងឹត ចំណែករថភ្លើងដោយមិនមានបិទ,បើក
បារាស់ឬភ្លើងសញ្ញាគ្រោះថ្នាក់ និងមិនបានផ្ដល់សញ្ញាស៊ីផ្លេ បានបើកបុករថយន្ដ១គ្រឿងដែលកំពុងបើកបរឆ្លងកាត់ ផ្លូវដែក (មិនមានដាក់បារាស់បិទបើកឬភ្លើងសញ្ញាគ្រោះថ្នាក់ទេ)។ រថយន្ដម៉ាក HYUNDAI ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 3F-9186 និងសឺមីរ៉ឺម៉ក ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រះសីហនុ 4A-5758 ដែលមានទិសដៅឆ្ពោះទៅស្រុកព្រៃនប់ និងឆ្ពោះទៅខេត្តកំពត បើក បរដោយឈ្មោះ ធីម ខ្មៅ ភេទប្រុស អាយុ៣២ឆ្នាំ  មុខរបរបើកបររថយន្ដ មានទីលំនៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ បានបុករថយន្ដចំពីចំហៀងខាងស្ដាំតែម្ដង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឲ្យអ្នកបើកបររថយន្ដរងរបួសស្រាល។ បច្ចុប្បន្នជនរងគ្រោះត្រូវបានសាច់ញាតិយកទៅព្យាបាលដោយខ្លួនឯង រីឯវត្ថុតាង(រថយន្ដ) បានយកមករក្សាទុកជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។

...

ចំណែករថភ្លើងត្រូវបានអ្នកបើកបរបន្ដដំណើរទៅរាជធានីភ្នំពេញបាត់៕ ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print