លោក​ Xi​ Jinping​ បានផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះឧបទ្ទវហេតុគ្រោះអគ្គិភ័យដែលកើតឡើងនៅភោជនីយដ្ឋានមួយនៅសង្កាត់Baitaក្រុង Liaoyang ខេត្ត Liaoning

ចែករំលែក៖

អន្តរជាតិ​៖​ បើ​យោងតាម​ការចុះផ្សាយ​របស់​គេហទំព័រ «CCFR China state-controlled media » បានចុះផ្សាយថា​ នៅវេលាម៉ោង១២និង២៥នាទី​ ថ្ងៃទី២៩​ ខែមេសាម្សិលមិញនេះ​ ភោជនីយដ្ឋានមួយស្ថិតនៅសង្កាត់Baitaក្រុង Liaoyang ខេត្ត Liaoning​ បានកើតមានគ្រោះអគ្គិភ័យ។ គិតត្រឹមម៉ោង១៤រសៀលថ្ងៃដដែល គ្រោះអគ្គិភ័យនេះបានបណ្តាលឱ្យមនុស្សចំនួន២២នាក់ស្លាប់បាត់បង់ជីវិត និង៣នាក់ទៀតរងរបួស ។

ក្រោយពីកើតឧបទ្ទវហេតុនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងព្រមទាំងផ្តល់អនុសាសន៍ណែនាំសំខាន់ថា ត្រូវខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីជួយសង្រ្គោះអ្នករងរបួស ដោះស្រាយបញ្ហាពាក់ព័ន្ធរបស់អ្នករងគ្រោះស្លាប់និងជួយសម្រាលទុក្ខរបស់សាច់ញាតិអ្នករងគ្រោះស្លាប់បាត់បង់ជីវិតដោយសមរម្យ ព្រមទាំងធ្វើការស៊ើបអង្កេតចំពោះមូលហេតុបណ្តាលឱ្យកើតមានឧប្បតិ្តហេតុក្នុងពេលឆាប់ៗ ដើម្បីដេញដោលទំនួលខុសត្រូវយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់។

អនុលោមតាមអនុសាសន៍ណែនាំសំខាន់របស់លោក Xi Jinping ក្រសួងគ្រប់គ្រងគ្រោះអាសន្ននៃប្រទេសចិនបានចាត់បញ្ជូនក្រុមការងារទៅដល់កន្លែងកើតហេតុ ដើម្បីណែនាំការចាត់ចែងការងារបន្ទាប់ពីគ្រោះអគ្គិភ័យ។

...

បច្ចុប្បន្ន ការងារជួយសង្គ្រោះនៅនឹងកន្លែង ការងារចាត់ចែងបញ្ហាពាក់ព័ន្ធដោយសមរម្យ និងការងារផ្សេងទៀតកំពុងដំណើរការដោយរលូន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print