ភ្នំពេញ : ក្រសួងរ៉ែនិងថាមពលសូមបដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន Business Cambodia និងសារព័ត៌មានដទៃទៀត ដែលបានធ្វើការផ្សព្វផ្សាយអំពីគម្រោងសាងសង់ រោងចក្រចម្រាញ់ប្រេងកាតរបស់ក្រុមហ៊ុន ហ្នឹង ហ្សុន អេនើជី អ៊ិនវេសម៉ិន ឯ.ក (GUAN ZUN ENERGY INVESTMENT CO.,LTD.) មានសមត្ថភាពផលិត ១០ លានតោនក្នុង១ឆ្នាំ ចំណាយទុន វិនិយោគសរុប ៣,៥ ពាន់លានដុល្លារអាម៉េរិក លើផ្ទៃដីប្រមាណ ២៣៤ ហិកតា នៅខេត្តកំពត។
ក្រសួងរ៉ែនិងថាមពលសូមធ្វើការបញ្ជាក់ថា ក្រុមហ៊ុនខាងលើពុំធ្លាប់ទទួលបានការអនុម័តពី រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុញ្ញាតឱ្យធ្វើការវិនិយោគគម្រោងនេះនៅឡើយទេ។ អាស្រ័យហេតុនេះ សូមសាធារណជនបញ្ឈប់ការចែកចាយព័ត៌មានដែលគ្មានការពិតខាងលើ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាប ជាព័ត៌មាន៕
...
ដោយ : សិលា