ប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត ស្តីពីការពិនិត្យ និងផ្តល់ការឯកភាពលើសេចក្តីព្រាងផែនការរៀបចំដែនដីខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បីពិនិត្យ និងផ្តល់ការឯកភាព លើសេចក្តីព្រាងផែនការរៀបចំដែនដីខេត្ត បានប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៥ នៅសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោក បេងហុងសុជាតិ ខេមរ៉ូ អគ្គលេខាធិ ការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំដែនដី និងនគររូបនីយកម្មថ្នាក់ជាតិ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមតំណាងក្រុមការងារបច្ចេកទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រធាន អនុប្រធានមន្ទីរ អភិបាលក្រុងស្រុកទាំង៦ បានចូលរួមនូវកិច្ចប្រជុំនេះ។

ផែនការរៀបចំដែនដីខេត្តស្ទឹងត្រែង បានផ្តោតសំខាន់លើបញ្ហាប្រឈមចម្បងៗនិងចក្ខុវិស័យនៅខេត្តស្ទឹងត្រែងនៅឆ្នាំ២០៤០ និងក្លាយជាខេត្តរីកចម្រើន ជាមួយវិស័យសកិ ឧស្សាហកម្មរស់រវើក និងជាគោលដៅទេសចរណ៍ធម្មជាតិក្នុងស្រុក និងអន្តរជាតិ រួម ចំណែកដល់សុខុមាលភាពប្រជាពលរដ្ឋប្រកបដោយភាពសុខដុមជាមួយធម្មជាតិ ដោយសហការជាមួយខេត្តជុំវិញ និងប្រទេសឡាវ ថែរក្សាបរិស្ថានធម្មជាតិដដ៏មានតម្លៃ និងវប្បធម៌ប្រពៃណីដ៏វិសេសវិសាល និងការកែសម្អធនធានមនុស្ស។

លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តបានមានប្រសាសន៍ថា ស្របទៅនិងផែនការរៀបចំដែនដីខេត្តស្ទឹងត្រែង សម្តេចបវរធិបតី បានប្រកាសកាលថ្ងៃទី៩ ខែមេសា កន្លងទៅនេះអំពីការបើកកម្មវិធីវិនិយោគ ខេត្តភូមិភាគឦសាន គឺមានសារៈសំខាន់ណាស់ គឺមានការលើកលែងពន្ធ និងមានការលើកលែងជាច្រើនទៀតដល់វិនិយោគិន ហើយជាឱកាសមួយធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់ខេត្ត រីកចម្រើន ដែលសម្តេចនាយករដ្ឋមន្រ្តី ផ្តោតសំខាន់លើជីវភាពរបស់ប្រជាពលរដ្ឋមានកើនឡើង បង្ហាញពីការជោគជ័យក្នុងបេសកកម្ម បំរើជាតិ មាតុភូមិ នៅក្នុងនិតិកាលទី៧ និងនិតិកាលជាបន្តបន្ទាប់ទៀតរបស់រាជរដ្ឋាភិ បាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោកអភិបាលខេត្តបន្តមានប្រសាសន៍ថា៖ កម្មវិធីផ្តល់ដីការពារព្រៃ ដែលអនុវត្តប្រកបដោយចីរភាព គឺបានអនុវត្តនៅខេត្តស្ទឹងត្រែងនេះ សំរាប់ប្រជាពលរដ្ឋដែលមានអាទិភាព លើគោលនយោបាយរបស់រាជរដ្ឋាភិ បាល។ សុទ្ធសឹងបានមកពីកក្តាសុខសន្តិភាព ដែលសម្តេចតេជោ បាននាំជូនជាតិមាតុភូមិរបស់យើង ហើយ សម្តេចមហាបវរធិបតី បានបន្តនិងជម្រុញលើការអភិវឌ្ឍ បើទោះបីជាបរិបថសកល មានបញ្ហាសង្រ្គាម ពាណិជ្ជកម្មរវាងប្រទេសធំៗនៅក្នុងពិភពលោកក្តី ក្នុងនោះកម្ពុជាក៏មានផលប៉ះពាល់លើផ្នែក សេដ្ឋកិច្ច។ ប៉ុន្តែ កម្ពុជា ត្រូវប្រែក្លាយស្ថានភាពនេះ ឱ្យទៅជាកំលាំងនៃការខិតខំប្រឹងប្រែង រស់ដោយឈាមខ្លួនឯង រស់ដោយមរតក រស់ដោយធម្មជាតិ ដែលបុព្វបុរសដូនតា បានបន្សល់ទុកឱ្យ ហើយយកមរតកទាំងនោះមកច្នៃបន្ត ចិញ្ចឹមប្រជាពលរដ្ឋ រស់រានមានជីវិតក្នុងជីវភាពសមរម្យនៅក្នុងប្រទេសមួយដែលមានឈ្មោះក្នុងសកលលោក។

ការដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា សំដៅធានាថា ដែនដីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបានគ្រប់គ្រង រៀបចំ ប្រើប្រាស់ ការពារ និងបែងចែកដីធ្លីប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាព សមាហរណកម្ម និងចីរភាព ដើម្បីរួមចំណែកធ្វើឱ្យសម្រេចនូវគោលដៅជាតិក្នុងការកាត់បន្ថយភាពក្រីក្រ ការធានាសន្តិសុខស្បៀង ការការពារបរិស្ថាននិងធនធានធម្មជាតិ ការអភិវឌ្ឍលើគ្រប់ វិស័យ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print