ខេត្តកំពង់ស្ពឺ÷ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៥និង ៣០នាទី មានការរាយការណ៍ពីប្រជាពលរដ្ឋជាប្រចាំ ថានៅចំនុចក្រោយផ្ទះ របស់ឈ្មោះ ម៉ុន វិចិត្ត ភេទប្រុស អាយុ៣៥ឆ្នាំស្ថិតនៅភូមិប៉ាលហាល ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ តែងតែមានមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ចេញចូលធ្វេីសកម្មភាព នៅទីនោះរៀងរាល់ថ្ងៃ។
ក្រោយទទួលព័ត៌មានខាងលេី កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានដាក់កំលាំងឃ្លាំមេីល ល្បាតជិតទីតាំងខាងលេី ជាក់ស្តែងកំលាំងបានឃេីញមុខសញ្ញាសង្ស័យចំនួន៤នាក់
១. ឈ្មោះ ម៉ុន វិចិត្ត ជាម្ចាស់ទីតាំងខាងលេី
២.ឈ្មោះ សឿន សុខហឿន ភេទប្រុស អាយុ២៨ឆ្នាំ
៣.ឈ្មោះ ខឿន សុខនៅ ភេទប្រុសអាយុ៤១ឆ្នាំ
៤.ឈ្មោះ រីម ចាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់អ្នកទាំងបីរស់នីភូមិឃុំកៀតហេតុខាងលេី។
ជាក់ស្តែងកំលាំងមានសមត្ថកិច្ចនគរបាលស្រុកបានឃាត់និងត្រួត ពិនិត្យ ឆែកឆេររកឃេីញមាន÷ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់តូច, ទូរស័ព្ទដៃចំនួន៤គ្រឿង,ដាវចំនួន១ដេីម,ទុយោលោហ ធាតុកែច្នៃសំរាប់ចូកគ្រឿងញៀនចំនួន១ ដេីម,កាំភ្លេីងកែច្នៃប្រេីខ្យល់ចំនួន១ដេីមនិងឧបករណ៍កែច្នៃសំរាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន មុខសញ្ញាសង្ស័យរួមទាំងវត្ថុតាងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕