ប្រទេសថៃ៖ ដំណឹងបន្ទាន់មានករណីអគ្គីភ័យឆាបឆេះតូបលក់អីវ៉ាន់ អស់មួយចំនួនហើយ របស់អាជីវករខ្មែរ លក់នៅផ្សាររុងក្លឿនៅប្រទេសថៃស្ថិតនៅក្នុងស្រុកអារញ្ញខេត្តស្រះកែវជាប់ព្រំប្រទល់ព្រំដែន កម្ពុជា ថៃ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃព្រហស្បតិ៍ វេលាម៉ោង១០និង15នាទីព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៥។នៅពេលនេះកម្លាំងសមត្ថកិច្ចបង្ការពន្លត់អគ្គីភ័យរបស់ថៃកំពុងជួយអន្តរាគមន៍បាញ់ទឹកពន្លត់។
ប្រភពថាៈកន្លងមកនៅពេលមានបញ្ហាតាព្រំដែនកម្ពុជា ថៃប្រាសាទតាមាន់គឺតែងតែមានអគ្គីភ័យឆាបឆេះផ្សាររ៉ុងក្លឿ ប្រទេសថៃរាល់ដែលមានបញ្ហា ព្រោះនៅទីនោះការលក់ដូរសំបូរតែអាជីវករខ្មែរ។ទោះយ៉ាងណាអគ្គីភ័យនេះមិនទាន់ទួលព័ត៌មានច្បាស់ថាការឆាប់ឆេខាងលើនោះបណ្ដាលមកពីអ្វីនៅឡើយ។ហើយទំហំនៃការខូចខាតទ្រព្យសម្បត្តិក៏មិនទាន់ដឹងនៅឡើយ៕
ដោយ៖ វណ្ណា