ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ និងលោកស្រី យកថ្ងៃទី១ ឧសភា ២០២៥ រយ:ពេល ១៧ឆ្នាំ នៃខួបអាពាហ៍ ពិពាហ៍ ទៅបរិច្ចាគឈាមដេីម្បីជួយសង្គ្រោះជីវិតមនុស្ស ។
នៅលើផេកផ្លូវការភរិយាយរបស់លោក បានបង្ហោះថា ៖ ១ ឧសភា ២០២៥ រយ:ពេល ១៧ឆ្នាំ ដែលយេីងខ្ញុំកសាងគ្រួសារជាមួយគ្នា។
ខួបអាពាហ៍ពិពាហ៍លេីកទី ១៧ ឆ្នាំនេះ យេីងខ្ញុំទៅបរិច្ចាគឈាមដេីម្បីជួយសង្គ្រោះជីវិតមនុស្ស។
សូមអរគុណបងប្អូនមិត្តភក្តិទាំងអស់ រួមទាំងក្រុមគ្រូពេទ្យ ដែលបានចូលរួមបរិច្ចាគ និងសម្របសម្រួល ដេីម្បីអបអរថ្ងៃខួបអាពាហ៍ពិពាហ៍ ១៧ឆ្នាំរបស់យេីងខ្ញុំ។
សូមបងប្អូនទទួលនូវមគ្គផលកុសលបុណ្យទាំងអស់គ្នា 🙏 ៕
...
ដោយ ៖ សិលា