សម្ដេចធិបតី​៖ ការពង្រឹងសមត្ថភាពរបស់កំពង់ផែអន្តរជាតិ គឺជាវិធីសាស្ត្រមួយសំខាន់សម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការលើកកម្ពស់វិស័យពាណិជ្ជកម្ម ក៏ដូចជាវិស័យដឹកជញ្ជូននិងភស្តុភារកម្ម

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ ថ្លែងថា​ ការពង្រឹងសមត្ថភាពរបស់កំពង់ផែអន្តរជាតិ គឺជាវិធីសាស្ត្រមួយសំខាន់សម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការលើកកម្ពស់វិស័យពាណិជ្ជកម្ម ក៏ដូចជាវិស័យដឹកជញ្ជូននិងភស្តុភារកម្ម។

សមត្ថភាពបច្ចុប្បន្នរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុដែលជាកំពង់ផែទឹកជ្រៅអន្តរជាតិសំខាន់របស់កម្ពុជា គឺអាចទទួលនាវាដឹកទំនិញពីអាស៊ីប៉ាហ្វិក បានត្រឹមប្រមាណ ៤៥% ដោយសារជម្រៅទឹកនៅកំពង់ផែយើងមានត្រឹម ១១,៥ម៉ែត្រ ប៉ុណ្ណោះ។

ដោយឡែក គម្រោងអភិវឌ្ឍន៍ចំពោះមុខនិងរយៈពេលខ្លីខាងមុខ ដែលយើងបាននិងកំពុងធ្វើនេះ គឺមានបីដំណាក់កាលបន្ថែមទៀត៖

– ដំណាក់កាលទី១ ដែលបានចាប់ផ្ដើមសាងសង់កាលពីខែធ្នូឆ្នាំ២០២៣ និងគ្រោងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៧ – នឹងបង្កើនជម្រៅដល់ ១៤.៥ម៉ែត្រ ដែលអាចអោយនាវាដឹកទំនិញពីអាស៊ីប៉ាស៊ីហ្វិកនឹងចូលចតបានដល់ ៩៣% ។

– ដំណាក់កាលទី២ ដែលគម្រោងបញ្ចប់ស្ថាពរនៅឆ្នាំ២០២៩ – នឹងបង្កើនជម្រៅដល់ ១៦.៥ម៉ែត្រ ដែលអាចអោយនាវាដឹកទំនិញពីឥណ្ឌូប៉ាស៊ីហ្វិកចូលចតបានដល់ ៩៥% ។

– ដំណាក់កាលទី៣ ដែលគម្រោងបញ្ចប់ស្ថាពរនៅឆ្នាំ២០៣០ – នឹងបង្កើនជម្រៅទឹកដល់ ១៧.៥ម៉ែត្រ ដែលអាចអោយនាវាដឹកទំនិញពីទូទាំងពិភពលោកចូលចតបានដល់ ១០០% ។

និយាយជារួម ក្រោយបញ្ចប់ការអភិវឌ្ឍន៍កំពង់ផែទាំង៣ដំណាក់កាលនៅឆ្នាំ២០៣០ សមត្ថភាពរបស់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុនឹងត្រូវលើកកម្ពស់យ៉ាងខ្លាំង ជាពិសេសសមត្ថភាពទទួលនាវាដឹកទំនិញចូលចតនឹងកើនយ៉ាងខ្លាំង ពីត្រឹម ៤៥% នៃនាវាពីអាស៊ីប៉ាស៊ីហ្វិកនាពេលបច្ចុប្បន្ន រហូតដល់ ១០០% នៃនាវាដឹកជញ្ជូនទំនិញពីគ្រប់ទិសទីនៅលើពិភពលោក។

...

បន្ថែមលើនេះ សមត្ថភាពកំពង់ផែសរុបក៏នឹងកើនឡើងពីប្រមាណ ១លាន TEUs/ឆ្នាំ ក្នុងពេលបច្ចុប្បន្ន ដល់ប្រមាណជាង ២.៦លាន TEUs/ឆ្នាំ នៅពេលគម្រោងនេះបញ្ចប់នៅឆ្នាំ២០៣០៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print