ថ្ងៃទី២នេះ ! អ្នកគាំទ្របាល់ទាត់កម្ពុជាយ៉ាងច្រើនកុះករបន្តសម្រុកទិញសំបុត្រនៅអេដិនបឹងកក់ ដើម្បីចូលរួមទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្របាល់ទាត់ពានរង្វាន់ក្លឹបកំពូលអាស៊ីលំដាប់ទី៣ (AFC Challenge League 2024/2025)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០២ ខែឧសភានេះ អ្នកគាំទ្របាល់ទាត់កម្ពុជាយ៉ាងច្រើនកុះករបន្តសម្រុកទិញសំបុត្រនៅអេដិនបឹងកក់ ដើម្បីចូលរួមទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្របាល់ទាត់ពានរង្វាន់ក្លឹបកំពូលអាស៊ីលំដាប់ទី៣ (AFC Challenge League 2024/2025) វគ្គផ្ដាច់ព្រ័ត្ររវាងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជើងឯកបាល់ទាត់ជាតិកម្ពុជាពីររដូវកាលជាប់គ្នា ជាមួយក្លឹបជើងឯកបាល់ទាត់ជាតិតួកម៉េនីស្ថានពីរលើកជាប់គ្នា អេហ្វខេ អារកាដាហ្ក (FK Arkadag) នៅពហុកីឡដ្ឋានជាតិមរកតតេជោ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៩និង០០នាទីយប់។

សូមបញ្ជាក់ថា ៖ 🎫 សំបុត្រសម្រាប់ចូលទស្សនាការប្រកួត AFC Challenge League វគ្គផ្តាច់ព្រ័ត្ររវាងព្រះខ័នរាជស្វាយរៀង ជាមួយ FC Arkadag ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៧ល្ងាច នាពហុកីឡដ្ឋានជាតិមរតកតេជោ មានដាក់លក់ហើយនៅហាងលក់សម្ភារៈកីឡា Fan Sport
📍សំបុត្រមានដាក់លក់ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច
(ទីតាំង https://maps.app.goo.gl/Cw8g5VGyBDeYH6Kx8?g_st=it)

🏟⚔️ ទាំងអស់គ្នា ដើម្បីបាល់ទាត់ជាតិកម្ពុជា! 🇰🇭 ៕
សូមជម្រាបថា ៖ ក្លឹប FK Arkadag 🇹🇲 របស់ ប្រទេស តួកមេនីស្ថាន គឺ ជា ក្រុម ដែល យើង មិន អាច មើល ស្រាល បាន នោះ ទេ
– ជា ក្រុម មួយ ដែល ស្ងប់ ស្ងាត់ សូម្បី តែ ព័ត៌មាន របស់ ក្រុម ការ ហ្វឹក ហាត់ និង ការ ចុះផ្សាយ ព័ត៌មាន អំពី ក្រុម គឺ ពិបាក ក្នុង ការ ស្វែង រក
– ប្រើប្រាស់ កីឡាករ ក្នុង ស្រុក ទាំងអស់ ប៉ុន្តែ សមត្ថភាព មិន ធម្មតា កាយសម្បទា ធំ ៗ សាច់ឈាម ដូច ជនជាតិ រុស្ស៊ី
– ក្លឹប FK Arkadag ចូល ចិត្ត ប្រើប្រាស់ ទម្រង់ លេង ការពារ វាយបក ភាព ច្រើន ដាក់ ការពារ 5នាក់ ប្រយុទ្ធ មុត ស្រួច ហើយ កីឡាករ របស់ ពួក គេ ចូលចិត្ត ដេញ តាម បាល់ មិន ឱ្យ លេង ស្រួល នោះ ទេ
– ជា ក្រុម ដែល មាន ឥទ្ធិពល ខ្លាំង ជាង គេ នៅ ក្នុង ប្រទេស តួកមេនីស្ថាន
– ក្រុម មាន រហ័ស នាម ថា “សេះ ស”
– ក្លឹប FK Arkadag បង្កើត ឡើង ក្នុង ឆ្នាំ 2023
– ស្ថាបនិក បង្កើត ក្លឹប FK Arkadag គឺ ជា អតីត ប្រធានាធិបតីប្រទេស តួកមេនីស្ថាន លោក Gurbanguly Berdimuhamedow
– ក្លឹបនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលទីក្រុងអារកាដាហ្ក ដែលមានអតីតកីឡាករជម្រើសជាតិតួកម៉េនីស្ថាន អារស្លានមីរ៉ាត អាម៉ានូវ (Arslanmyrat Amanow) ជាប្រធានក្លឹប
– ពាក្យ Arkadag ដែលមានន័យថាអ្នកការពារត្រូវគេប្រើសម្ដៅហៅលោកប្រធានាធិបតីទីរូបនេះ ហើយពាក្យនេះក៏ត្រូវបានប្រើជាឈ្មោះទីក្រុងថ្មី និងក្លឹបបាល់ទាត់ដើម្បីការរំលឹក និងដឹងគុណដល់ការដឹកនាំ និងកេរដំណែលរបស់លោក

* សរុប មក ក្លឹប FK Arkadag គឺជា ក្រុម ដែល ស្ងប់ ស្ងាត់ ប៉ុន្តែ មិន ធម្មតា ដូច្នេះ យើង ត្រូវ ប្រុង ប្រយត្ន ខ្ពស់ មែនទែន ហើយ មិន អាច មើល ស្រាល បាន នោះ ទេ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print