Update ៖ ថ្ងៃនេះច្រកទ្វារព្រំដែនអានសេះស្ថិតក្នុងខេត្ដព្រះវិហារ មានស្ថានភាពប្រក្រតីវិញហើយ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ថ្ងៃនេះច្រកទ្វារព្រំដែនអានសេះស្ថិតក្នុងខេត្ដព្រះវិហារ មានស្ថានភាពប្រក្រតីវិញហើយ បន្ទាប់ពីត្រូវខាងថៃបិទដោយឯកតោភាគីកាលពីម្សិលមិញ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដែលនឹងបើកដំណើរការដោះដូរទំនិញតាមការឯកភាពគ្នាកន្លងមក គឺបើក២ថ្ងៃក្នុង១សប្ដាហ៍។

ការបើកឡើងវិញនេះ បន្ទាប់ពីរដ្ឋបាល
ខេត្ដព្រះវិហារ ស្រុក និងច្រកទ្វារព្រំដែនអានសេះ បានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរថៃ និងកម្លាំងសមត្ថកិច្ចភាគីថៃ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្ដិការឱ្យកាន់តែល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា ៖ ច្រកទ្វារព្រំដែនអានសេះ ជាច្រកទ្វារដែលមានការអនុញ្ញាតឱ្យធ្វើការដោះដូរទំនិញរយៈពេលត្រឹមតែពីរថ្ងៃក្នុងមួយសប្តាហ៍ប៉ុណ្ណោះ គឺនៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍។ ទំហំនៃការដោះដូរទំនិញឆ្លងកាត់ច្រកនេះមានកម្រិតតិចតួច ដោយភាគីកម្ពុជាភាគច្រើននាំយកកសិផល និងអនុផលព្រៃឈើតាមរដូវកាល ដូចជា ចុងផ្តៅ ផ្សិត ផ្លែស្វាយ និងល្ពៅ ទៅលក់ឱ្យភាគីថៃ។ ចំណែកឯភាគីថៃវិញ នាំចូលមកលក់ទឹកសុទ្ធ ដួងមាន់ និងទំនិញចាប់ហួយមួយចំនួន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print