លោក វុី សំណាង មកកាន់អភិបាលខេត្តតាកែវ មិនទាន់បាន ៧ខែផង ប្រឹងទាក់ម៉ូយ ទទួលបានក្រុមហ៊ុនសរុបចំនួន ៣១ មកវិនិយោគ

ចែករំលែក៖

ខេត្តតាកែវ ៖ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជាមានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ នឹងបានរួមចំណែក ក្នុងដំណើរការ លូតលាស់នៃសេដ្ឋកិច្ចជាតិ។

សូមគាំទ្រយ៉ាងពេញទំហឹងផងដែរ ! ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោក វុីសំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ មកកាន់តំណែងមិនទាន់បាន ៧ខែផង ប្រឹងទាក់ម៉ូយ ទទួលបានក្រុមហ៊ុនសរុបចំនួន ៣១ ក្រុមហ៊ុនមកវិនិយោគ ក្នុងនោះ
ឆ្នាំ២០២៤ មានចំនួន១៣ ក្រុមហ៊ុន , ឆ្នាំ២០២៥ ត្រឹមខែមេសា មានចំនួន ១៨ ក្រុមហ៊ុន និងទើបទទួលថ្មីចំនួន ៣ ក្រុមហ៊ុន។ នេះជាការលើកឡើងពីមន្ត្រីជាន់ខ្ពស់ក្រសួងការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងមន្ត្រីរដ្ឋបាលខេត្តតាកែវ ។

អភិបាលខេត្តតាកែវ លោក វ៉ី សំណាង កន្លងទៅបានថ្លែងថា ៖ ក្រោមម្លប់នៃសន្តិភាព ពិតជាបានផ្តល់ឱកាសដល់អ្នកវិនិយោគិន មកបណ្តាក់ទុកវិនិយោគនៅលើទឹកដីខេត្តតាកែវ កាន់តែច្រើន ហើយក៏ផ្តល់ឱកាសការងារទៅដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសតាមរយៈលំហូរវិនិយោគនេះ ធ្វើឱ្យសេដ្ឋកិច្ចរបស់ខេត្តកាន់តែរីកចម្រើនឡើងថែមទៀត ។
លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា ខេត្តតាកែវកំពុងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិកាន់តែច្រើនឡើងៗ ដោយសារស្ថិរភាពសន្តិសុខ និងសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំ។ កំណើនវិនិយោគនេះបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដូចជាការបណ្តាក់ទុនវិនិយោគថ្មីៗបានបង្កើតឱកាសការងារជាច្រើនសម្រាប់ពលរដ្ឋ ធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនពុកម៉ែ ក៏ដូចជាប្រជាជនខេត្តតាកែវទាំងមូល តាមរយៈការបង្កើនប្រាក់ចំណូល និងកំណើនការងារកាន់តែច្រើនកន្លែង ។
លោកថា ៖ ក្នុងនាមរដ្ឋបាលខេត្ត លោកនឹងខិតខំគៀងគរអ្នកវិនិយោគិនធ្វើយ៉ាងណាឱ្យរោងចក្រ សហគ្រាស មានវត្តមាននៅក្បែរនឹងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលចេញចូលមកធ្វើការ មិនឆ្ងាយពីផ្ទះ ហើយក៏មិនចំណាកស្រុកទៅធ្វើការនៅឆ្ងាយពីផ្ទះផងដែរ ។
លោក វ៉ី សំណាង បានគូសបញ្ជាក់ថា កត្តាដែលជំរុញកំណើនវិនិយោគិនមកបណ្តាក់ទុកវិនិយោគនៅខេត្តតាកែវនេះ គឺដោយសារស្ថិរភាពនយោបាយ និងសន្តិសុខល្អ សក្តានុពលសេដ្ឋកិច្ចខ្ពស់ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ហើយអ្នកតាកែវយើងជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាម រួសរាយរាក់ទាក់ និងមានសណ្តានចិត្តល្អថែមទៀត ដូច្នោះហើយបានជាទាក់ទាញចិត្តអ្នកវិនិយោគបាន ។
បើតាមការបញ្ជាក់ពីលោក វ៉ី សំណាង កំណើនវិនិយោគនៅខេត្តតាកែវ គឺជាសញ្ញាវិជ្ជមាននៃភាពរីកចម្រើនរបស់ខេត្ត និងជាឱកាសដ៏ល្អសម្រាប់បងប្អូនកូនក្មួយដែលរស់នៅក្នុងខេត្តតាកែវ ទទួលបានជីវភាពកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀតផងដែរ។
សូមបញ្ជាក់ថា ៖ ក្រុមហ៊ុនសរុបចំនួន ៣១ មកវិនិយោគ នៅខេត្តតាកែវ តាមរយៈបញ្ជីរាយនាមក្រុមហ៊ុនវិនិយោគដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ ៖

១-ក្រុមហ៊ុន រូដមេ សុីអេ (ខេបូឌា) ឯ.ក ផលិតធុងក្លាសេ និងផលិតផល ពីប្លាស្ទីក
២-ក្រុមហ៊ុន អិលធីអេស ជីអភី (ខេបូឌា) ឯ.ក ផលិតគ្រឿងអេឡិចត្រូនិច គ្រឿងអគ្គីសនី គ្រឿងប្រើប្រាស់ក្នុងផ្ទះ និង គ្រឿងបន្ទាប់បន្សំ
៣-ក្រុមហ៊ុន ឡុងវីន ហ្វើនីឈ័រ (ខេបូឌា) ឯ.ក ផលិតគ្រឿងសង្ហារឹម
៤-ក្រុមហ៊ុន ហ្សិតជេអេច ប្រូវីន (ខេបូឌា) អិនដាស ស្ទៀល ឯ.ក ផលិតខ្សែ ខ្សែពួរ និងខ្សែបន្ទះគ្រប់ប្រភេទ
៥-ក្រុមហ៊ុន ហ្សិត-គូតា ហូម ឡៃធីង ហ្វើតឈ័រ ឯ.ក ផលិតលសម្ភារៈបរិក្ខាអគ្គីសនីបំភ្លឺគ្រប់ប្រភេទ
៦-ក្រុមហ៊ុន ហូមមីឡាយថ៍ ឡៃធីង ឯ.ក ជារោងចក្រផ្គុំដំឡើងផលិតផលអគ្គីសនី គ្រឿងបរិក្ខាអំពូលភ្លើង និងគ្រឿងបន្ទាប់បន្សំ
៧-ក្រុមហ៊ុន ខេ-ធី ឃ្យូថប មេនូហ្វេកឈ័រ (ខេបូឌា) ឯ.ក បង្កើតរោងចក្រផលិត ផលិតផលធ្វើពីប្លាស្ទីក និងក្រដាស
៨-ក្រុមហ៊ុន ភី.អេស.អេ យាំង (ខេបូឌា) ខាសធីង ឯ.ក រោងចក្រផលិតបំពង់ដែកទីប គ្រប់ប្រភេទ
៩-ក្រុមហ៊ុន យូនីហ្វាន (ខេមបូឌា) ឯ.ក រោងចក្រផលិតក្របូបគ្រប់ប្រភេទ
១០-ក្រុមហ៊ុន អលណាយស៍ អិនដាសស្ទ្រី (ខេមបូឌា) ឯ.ក រោងចក្រគ្រឿងសង្ហារឹម គ្រប់ប្រភេទ តុ កៅអី និងគ្រែ
១១-ក្រុមហ៊ុន សាន់អាល់ស៍ អេឡិចត្រិច (ខេមបូឌា) ឯ.ក រោងចក្រ ផ្គុំ ដំឡើងអំពូលភ្លើង គ្រឿងអគ្គីសនីប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងបន្ទាប់បន្សំ
១២-ក្រុមហ៊ុន អុី សាញ (ខេមបូឌា) ឯ.ក រោងចក្រផលិតកម្រាលឥដ្ឋ កម្រាលព្រំ របស់ប្រើប្រាស់ក្នុងផ្ទះ និងសម្ភាៈបន្ទាប់បន្សំ
១៣-ក្រុមហ៊ុន អេអៀ ត្រេឌីង (ខេមបូឌា) ឯ.ក រោងចក្រកាត់ដេរ សម្លៀកបំពាក់ និងតម្បាញក្រណាត់ ។
-បញ្ជីរាយនាមក្រុមហ៊ុនវិនិយោគដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ ប្រចាំខែមេសា ឆ្នាំ២០២៥
១-ក្រុមហ៊ុន ខេមបូឌា រ៉ូវ៉ុន ហៅវែរ ឯ.ក រោងចក្រផលិត កៅអី កៅអី ប្រអប់បត់ និងទូ ក្រណាត់គ្រប់ ប្រភេទ
២-ក្រុមហ៊ុន ជេប ជាវៃ (ខេមបូឌា) ហ្គាម៉ិន ឯ.ក រោងចក្រកាត់ដេរ សម្លៀកបំពាក់ និងសម្ភារៈ បន្ទាប់បន្សំ
៣-ក្រុមហ៊ុន ខេមបាកន៍ (ខេមបូឌា) ឯ.ក រោងចក្រផលិត សម្ភារៈធ្វើ ដំណើរកម្សាន្ត និងបោះតង់ (ចង្ក្រានអាំងសាច់) ដបទឹក កៅអី និងតុចល័ត និង ផលិតផលពាក់ ព័ន្ធផ្សេងទៀត) ផលិតផលគ្រីសស្មាក់ និងគ្រឿង បន្ទាប់បន្សំ

៤-ក្រុមហ៊ុន អេស៊ីស៊ី-ថេក ស្ពត អេនធើ ប្រាយ ឯ.ក រោងចក្រផលិត សម្ភារៈ និង សម្លៀកបំពាក់ កីឡា
៥-ក្រុមហ៊ុន ហ្គេត ញូ វីង ហ្គាម៉ិន (ខេមបូឌា) ឯ.ក រោងចក្រកាត់ ដេរសម្លៀក បំពាក់
៦-ក្រុមហ៊ុន ហ្សីហៅ ផ្លាស្ទិក (ខេមបូឌា) ឯ.ក រោងចក្រផលិត ផលិតផលធ្វើពី ប្លាស្ទិក
៧-ក្រុមហ៊ុន ចេង ហុង ហ្វូស៊ី (ខេមបូឌា) ឯ.ក រោងចក្រកាត់ ដេរសម្លៀក បំពាក់
៨-ក្រុមហ៊ុន ហ័រ ហ្វេង (ខេមបូឌា) អូតូ ផាត ឯ,ក រោងចក្រផលិត ខ្សែហ្វាំង ខ្សែ ហ្គែរ សម្រាប់ កង់ ម៉ូតូ និងរថយន្ត
៩-ក្រុមហ៊ុន សុីអិនជីង ហ្សុី (ខេមបូឌា) ឯ,ក រោងចក្រផលិត គ្រឿងសង្ហារិម និងធ្នើរដាក់ សម្ភារៈគ្រប់ ប្រភេទ
១០-ក្រមហ៊ុន ខេម ស្តារ ណាម ហៅវែរ ឯ.ក រោងចក្រផលិត ថង់ច្រកសម្លៀក បំពាក់ និងសម្ភារៈ ប្រើប្រាស់ក្នុង ផ្ទះ (ពីប្លាស្ទិក ក្រណាត់ និង លោហៈធាតុ)
១១-ក្រុមហ៊ុន ហុង &ដា (ខេមបូឌា) ហ្គាមេន ឯ.ក រោងចក្រកាត់ ដេរសម្លៀក បំពាក់
១២-ក្រុមហ៊ុន រ៉ូមី ខេមបូឌា) ហៅស៍ហូល ប្រដាក់សិន ឯ.ក រោងចក្រផលិត វ៉ាលិស និង កាបូបគ្រប់ ប្រភេទ
១៣-ក្រុមហ៊ុន បាងយូ មេក ខ្លួស អ៊ីស៊ីស មេធៀរៀល ឯ.ក រោងចក្រផលិត គ្រឿងបន្សំសម្លៀកបំពាក់ និង ខារអំបោះ
១៤-ក្រុមហ៊ុន ហ័រវីន (ខេមបូឌា) ហ្គាមេន ឯ.ក រោងចក្រកាត់ ដេរសម្លៀក បំពាក់
១៥-ក្រុមហ៊ុន ដុង វ៉ៃ ភ្នែកឃីង (ខេមបូឌា) ឯ.ក រោងចក្រផលិត ក្រដាសកាតុង ។
សូមបញ្ជាក់ថា ៖ ក្រៅពីក្រុមហ៊ុនមកដាក់ទុនជាច្រើននៅខេត្តតាកែវ ក្នុងនោះខេត្តមួយនេះក៏សំបូរទៅដោយតំបន់ទេសចរណ៍ ការរក្សាការពារធនធានជលផល ប្រកបដោយសក្តានុពល ៕

ដោយ ៖ សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print