អភិបាលខេត្តស្ទឹងត្រែងអញ្ជើញចូលរួមរំលែកទុក្ខចំពោះ ក្រុមគ្រួសារនៃសព លោកវរសេនីយ៍ត្រី សន សុភាព ជាអាវុធហត្ថខេត្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ក្នុងនាមថ្នាក់ដឹកនាំខេត្តលោកសរ សុពុត្រា អភិបាល នៃ គណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធី បូជា សព លោកវរសេនីយ៍ត្រី សន សុភាព នាយការិយាល័យប្រតិបត្តិការបច្ចេកវិទ្យា នៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៩និង៤០នាទីយប់ ក្នុងជន្មាយុ ៥០ឆ្នាំ ដោយរោគាពាធ។

នាឱកាសដដែលនោះលោកអភិបាលខេត្ត បានជូនលិខិតចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងបានចូលបុណ្យចំនួន២លានរៀលអង្ករ២បេ ទឹកក្រូច៥ កេស ទឹកសុទ្ធ៥កេស។

លោកវរសេនីយ៍ត្រី សន សុភាព គឺជាកុលបុត្រខ្មែរ១រូបដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រអស់រយៈកាលជាច្រើនឆ្នាំ ។ គំរូវិរភាពដ៏ថ្លៃថ្លានេះបានធ្វើឱ្យ យើងខ្ញុំ ជានាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងទាំង អស់ និង មន្ត្រីរាជការទាំងអស់មានការអាលោះ អាល័យជាពន់ពេក។

ក្នុងវេលាដ៏ក្រៀមក្រំនោះ លោកអភិបាលខេត្តស្ទឹងត្រែង និងលោក ឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការ បានសម្តែងការសោកស្តាយ ស្រណោះអាឡោះអាល័យពន់ពេក ចំពោះមរណភាពរបស់ លោកវរសេនីយ៍ត្រី សន សុភាព ដែលជាការបាត់បង់នូវ កូនប្រុស ស្វាមី និងឪពុក ប្រកបដោយព្រហ្មវិហារធម៌ ចំពោះគ្រួសារ សាច់ញ្ញាតិ ហើយក៏ជាការបាត់បង់នូវ នាយអាវុធហត្ថដ៏ឆ្នើមមួយរូបផងដែរ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី សន សុភាព ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print