ក្លឹបបាល់ទាត់អារកាដាហ្ក (FC Arkadag) នឹងមកដល់កម្ពុជា នៅព្រឹកថ្ងៃទី៧ ខែឧសភា

ចែករំលែក៖

ភ្នំពេញ ៖ ក្លឹបបាល់ទាត់អារកាដាហ្ក (FC Arkadag) នឹងមកដល់ព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ដើម្បីត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ក្លឹបកំពូលអាស៊ីលំដាប់ទី៣ (AFC Challenge League) ជាមួយក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ថ្ងៃទី១០ ខែឧសភា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមជម្រាបថា ៖ ក្លឹប FK Arkadag 🇹🇲 របស់ ប្រទេស តួកមេនីស្ថាន គឺ ជា ក្រុម ដែល យើង មិន អាច មើល ស្រាល បាន នោះ ទេ
– ជា ក្រុម មួយ ដែល ស្ងប់ ស្ងាត់ សូម្បី តែ ព័ត៌មាន របស់ ក្រុម ការ ហ្វឹក ហាត់ និង ការ ចុះផ្សាយ ព័ត៌មាន អំពី ក្រុម គឺ ពិបាក ក្នុង ការ ស្វែង រក
– ប្រើប្រាស់ កីឡាករ ក្នុង ស្រុក ទាំងអស់ ប៉ុន្តែ សមត្ថភាព មិន ធម្មតា កាយសម្បទា ធំ ៗ សាច់ឈាម ដូច ជនជាតិ រុស្ស៊ី
– ក្លឹប FK Arkadag ចូល ចិត្ត ប្រើប្រាស់ ទម្រង់ លេង ការពារ វាយបក ភាព ច្រើន ដាក់ ការពារ 5នាក់ ប្រយុទ្ធ មុត ស្រួច ហើយ កីឡាករ របស់ ពួក គេ ចូលចិត្ត ដេញ តាម បាល់ មិន ឱ្យ លេង ស្រួល នោះ ទេ
– ជា ក្រុម ដែល មាន ឥទ្ធិពល ខ្លាំង ជាង គេ នៅ ក្នុង ប្រទេស តួកមេនីស្ថាន
– ក្រុម មាន រហ័ស នាម ថា “សេះ ស”
– ក្លឹប FK Arkadag បង្កើត ឡើង ក្នុង ឆ្នាំ 2023
– ស្ថាបនិក បង្កើត ក្លឹប FK Arkadag គឺ ជា អតីត ប្រធានាធិបតីប្រទេស តួកមេនីស្ថាន លោក Gurbanguly Berdimuhamedow
– ក្លឹបនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលទីក្រុងអារកាដាហ្ក ដែលមានអតីតកីឡាករជម្រើសជាតិតួកម៉េនីស្ថាន អារស្លានមីរ៉ាត អាម៉ានូវ (Arslanmyrat Amanow) ជាប្រធានក្លឹប
– ពាក្យ Arkadag ដែលមានន័យថាអ្នកការពារត្រូវគេប្រើសម្ដៅហៅលោកប្រធានាធិបតីទីរូបនេះ ហើយពាក្យនេះក៏ត្រូវបានប្រើជាឈ្មោះទីក្រុងថ្មី និងក្លឹបបាល់ទាត់ដើម្បីការរំលឹក និងដឹងគុណដល់ការដឹកនាំ និងកេរដំណែលរបស់លោក

* សរុប មក ក្លឹប FK Arkadag គឺជា ក្រុម ដែល ស្ងប់ ស្ងាត់ ប៉ុន្តែ មិន ធម្មតា ដូច្នេះ យើង ត្រូវ ប្រុង ប្រយត្ន ខ្ពស់ មែនទែន ហើយ មិន អាច មើល ស្រាល បាន នោះ ទេ ។
ដោយឡែក ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា អាចនិយាយបានថា ៖ មានសន្ទុះខ្លាំង រក្សាបានកីឡាល្អៗ រហូតដល់ដាក់ចិត្តសង្ឃឹមដណ្តើមបានលើកពានរង្វាន់ក្លឹបកំពូលអាស៊ីលំដាប់ទី៣ (AFC Challenge League) ហើយជាមហាជោគជ័យសម្រាប់កម្ពុជាលើឆាកអន្តរជាតិ លើវិស័យកីឡាបាល់ទាត់នេះ ! អ្នកគាំរបស់យើងកំពុងរងចាំដោយអន្ទះសារ សម្រាប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នឹងមកដល់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print