មហាសេដ្ឋីBuffett ប្រកាសលាលែងពីតំណែងជា CEO របស់ Berkshire បន្ទាប់ពីដឹកនាំ 60 ឆ្នាំ

ចែករំលែក៖

មហាសេដ្ឋីវិនិយោគដ៏មានឥទ្ធិពល Warren Buffett  បានប្រកាសថាគាត់នឹងលាលែងពីតំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathawayនៅចុងឆ្នាំ 2025 ហើយប្រគល់តំណែងទៅឱ្យអនុប្រធាន Greg Abel ដឹកនាំបន្ត។

 

ភាពជោគជ័យរបស់ Buffett គួបផ្សំនឹងសមត្ថភាពរបស់គាត់ក្នុងការពន្យល់ពីការគិតរបស់គាត់យ៉ាងច្បាស់លាស់ បានធ្វើឱ្យគាត់មានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងសហគមន៍អាជីវកម្ម និងហិរញ្ញវត្ថុ។

 

លោក Buffett អាយុ 94 ឆ្នាំបានប្រាប់កិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំនៅទីក្រុង Omaha តំបន់ Midwestern ដែលជាមូលដ្ឋានរបស់ក្រុមហ៊ុន Berkshire

ថា “ពេលវេលាបានមកដល់ហើយ ដែល Greg គួរតែក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននៅចុងឆ្នាំ” ។
លោកគ្រូតា Buffett

បានប្រែក្លាយក្រុមហ៊ុន Berkshire Hathaway ពីក្រុមហ៊ុនវាយនភណ្ឌខ្នាតមធ្យម នៅពេលដែលគាត់បានទិញវាក្នុងទសវត្សរ៍ឆ្នាំ 1960 ទៅជាក្រុមហ៊ុនយក្សមួយ ដែលឥឡូវនេះមានតម្លៃជាង 1 ពាន់ពាន់លានដុល្លារ និងមានទ្រព្យសកម្មចំនួន 300 ពាន់លានដុល្លារ។

...

 

ក្រុមហ៊ុនកាលពីថ្ងៃសៅរ៍បានរាយការណ៍ថាប្រាក់ចំណេញត្រីមាសទីមួយមានចំនួន 9.6 ពាន់លានដុល្លារធ្លាក់ចុះ 14% ។ ហើយទ្រព្យសម្បត្តិសុទ្ធរបស់ Buffett គិតត្រឹមថ្ងៃសៅរ៍គឺ 168.2 ពាន់លានដុល្លារ នេះបើយោងតាមបញ្ជីអ្នកមានរបស់ទស្សនាវដ្តី Forbes ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print