ស្រវឹងជិះម៉ូតូលឿនឡើងស្ពានអាកាសចោមចៅបុកបង្កាន់ដៃស្ពានដួលរងរបួស

ចែករំលែក៖

ភ្នំពេញ៖​ បុរសស្រវឹងជិម៉ូតូលឿនឡើងស្ពានអាកាសចោមចៅជ្រុលបុកបង្កាន់ដៃស្ពានបណ្តាលឲ្យដួលរងរបួសបែកមុខមាត់។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១៩និង៣៤នាទីយប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ នៅលេីស្ពានអាកាសចោមចៅ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ដូន ណែត  ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសផ្ទៃមុខខាងឆ្វេង មានទីលំនៅរស់នៅ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម្នាក់ឯងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីត្បូងទៅជេីងឡើងស្ពានអាកាសចោមចៅខណៈដល់ពាក់កណ្តាលស្ពានក៏ជ្រុលបុកបង្កាន់ដៃស្ពានបណ្តាលឲ្យរងរបួសបែកមុខមាត់។
ក្រោយកេីតហេតុក្រុមសង្គោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅដល់ ពិនិត្យជាក់ស្តែង មានរបួសស្រាលហេីយបានជូតលាងរបួសឱ្យគាត់រួចរាល់ គាត់សុំទៅផ្ទះដោយខ្លួនឯង៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print