ភ្នំពេញ៖ របាំងថ្មពុះចែកទ្រូងផ្លូវមួយផ្ទាំងបានរងការខូចខាត ដោយសារតែរថយន្តបង្កម៉ាកហាយឡែនឌ័រម្ចាស់ស្រវឹងស្រាបើកបុកពេញទំហឹង។
ហេតុការណ៍នេះបង្កឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខក្រសួងការងារ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សីុ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
តាមសាក្សីដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺបុរសម្នាក់ស្រវឹងស្រាបានបើករថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AB-3037 បើកបរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅកើតទៅលិចក្នុងល្បឿនលឿន ហើយដោយសារតែម្ចាស់ស្រវឹងផងនោះក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូងបណ្ដាលឲ្យបាក់អស់ចំនួន១កង់ រីឯរថយន្តបង្កបានបែកកង់មុខផ្នែកខាងឆ្វេងរងការខូចខាត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ហើយទំនាក់ទំនងទៅរថយន្តស្ទួចរបស់ស្នងការនគរបាលចរាចរណ៍ក្រុងយកទៅរក្សាទុក ដើម្បីរងចាំដោះស្រាយគ្នាតាមនីតិវិធី៕
ដោយ៖ ជីម ភារ៉ា ដង្កោ
...