ក្នុងខែមេសា ឆ្នាំ២០២៥​! កម្លាំង​សមត្ថកិច្ច​ បង្រ្កាបគ្រឿងញៀនឃាត់ខ្លួនជនស្ស័យបានជិត១ពាន់នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្នុងប្រតិបត្តិការ​បង្រ្កាប​បទល្មើស​គ្រឿងញៀន​ក្នុងអំឡុងខែមេសា ឆ្នាំ២០២៥ថ្មីៗ​នេះ​ កម្លាំងសមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​ និងឃាត់ខ្លួន​មនុស្សសរុបចំនួន ៩០៨នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ៣៥៤ករណី ។ នេះបេីយោង​តាមរបាយការណ៍ប្រចាំថ្ងៃ របស់អគ្គស្នងការនគរបាលជាតិ។

ជាក់ស្ដែង​របាយការណ៍បង្ហាញថា​ ពេញមួយខែមេសា បានធ្វើប្រតិបត្តិការយ៉ាងសកម្ម ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងសកម្មភាពពាក់ព័ន្ធ។ ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ អាជ្ញាធរ​បាន​រឹប​អូស​បាន​សម្ភារ បរិក្ខារ និង​សារធាតុ​ញៀន​ជា​ច្រើន​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការ​ផលិត និង​កែច្នៃ​គ្រឿង​ញៀន​ខុស​ច្បាប់។ វត្ថុ​តាង​ដែល​រឹបអូស​បាន​ទាំងនេះ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​រាជធានី ខេត្ត​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

...

បន្ថែមពីលើនេះ កម្លាំងសមត្ថកិច្ច​ជំនាញ​ បានបញ្ជូនជនសង្ស័យពាក់ព័ន្ធករណីទាំងនេះទៅតុលាការពាក់ព័ន្ធ ដើម្បីកាត់ទោសតាមក្របខណ្ឌច្បាប់របស់កម្ពុជា។ ក្រៅ​ពី​ការ​បង្ក្រាប​បទ​ល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន អាជ្ញាធរ​ក៏​បាន​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នៅ​ទូទាំង​វិស័យ​ផ្សេង​ទៀត ដើម្បី​ទប់ស្កាត់​ការ​ជួញ​ដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេសផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print