ការនាំចេញទុរេនរបស់ម៉ាឡេស៊ីទៅកាន់ប្រទេសចិនអាចនឹងកើន 20%នៅឆ្នាំនេះ

ចែករំលែក៖

ការនាំចេញទុរេនរបស់ម៉ាឡេស៊ីទៅកាន់ប្រទេសចិនត្រូវបានព្យាករណ៍ថានឹងកើនឡើងពី 15% ទៅ 20% នៅឆ្នាំនេះ ដែលជំរុញដោយតម្រូវការទីផ្សារខ្លាំង បើទោះបីជាមានបញ្ហាប្រឈមទាក់ទងនឹងអាកាសធាតុក៏ដោយ។

យោងតាមលោក Loh Wee Keng ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ីក្នុងប្រទេសចិនបានឱ្យដឹងថា តម្រូវការរបស់ចិនសម្រាប់ពូជទុរេនថ្លៃៗដូចជា Musang King និង D24 បន្តលើសពីការផ្គត់ផ្គង់។ គាត់បានប្រាប់សារព័ត៌មានរដ្ឋ Bernama ថា “ទោះបីជាភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសម៉ាឡេស៊ីបានធ្វើឱ្យផ្លែឈើមួយចំនួនធ្លាក់ចុះមុនកាលកំណត់ក៏ដោយ ខ្ញុំព្យាករណ៍ថាបរិមាណនាំចេញសរុបនៅឆ្នាំនេះនឹងកើនឡើងពី 15% ទៅ 20% បើប្រៀបធៀបទៅនឹងឆ្នាំមុន” ។

លោក Loh បានបង្ហាញថាទុរេន Musang King ដែលជាពូជពិសេសភាគច្រើនដាំដុះនៅក្នុងប្រទេសម៉ាឡេស៊ី ឥឡូវនេះមានតម្លៃ 7.12 ដុល្លារក្នុងមួយគីឡូក្រាមក្នុងកសិដ្ឋាន ហើយអាចលោតបានថ្លៃច្រើនជាង 2.5 ដងក្នុងអំឡុងពេលក្រៅរដូវ។

កាល​ពី​ឆ្នាំ​មុន ចិន​បាន​នាំ​ចូល​ទុរេន​ពី​ម៉ាឡេស៊ី​ក្នុង​តម្លៃ ២១២ លាន​ដុល្លារ។ ទោះបីជាម៉ាឡេស៊ីបាននាំចេញទុរេនទៅកាន់ប្រទេសចិនតាំងពីឆ្នាំ 2010 ក៏ដោយ ប្រទេសទាំងពីរទើបតែបានចុះហត្ថលេខាលើពិធីសារពិសេសមួយស្តីពីការនាំចូលទុរេនកាលពីឆ្នាំមុន ដែលត្រួសត្រាយផ្លូវសម្រាប់អ្នកនាំចេញរបស់ម៉ាឡេស៊ីចាប់យកចំណែកទីផ្សារចិនដែលជាទីផ្សារផ្លែទុរេនដ៏ធំបំផុតរបស់ពិភពលោក។ 

ថៃធ្លាប់ជាប្រទេសផ្គត់ផ្គង់ទុរេនដ៏ធំបំផុតទៅកាន់ប្រទេសចិន ប៉ុន្តែសម្រាប់ពេលនេះ ម៉ាឡេស៊ី ហាក់បីដូចជាមិនចង់ដណ្តើមតំណែងនេះទេតែពួកគេផ្តោតតែការលក់ទុរេនពូជថ្លៃរបស់គេប៉ុណ្ណោះ។

លោក Loh បាននិយាយថា “យើងមិនប្រកួតប្រជែងជាមួយទុរេនថៃទេ ពីព្រោះតម្លៃ និងគុណភាពគឺជាបញ្ហាដាច់ដោយឡែកពីគ្នា ដោយសំដៅទៅលើការពិតដែលថា ទុរេន Monthong របស់ប្រទេសថៃ ជារឿយៗមានតម្លៃទាបជាងបើប្រៀបធៀបទៅនឹងពូជពិសេស Musang King”។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print