បុរសម្នាក់បែកថ្នាំដុតផ្ទះចោល នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈផ្ទះមួយខ្នងថ្មក្រោមឈើលើត្រូវបុរសម្នាក់ជាកូនបានដុតផ្ទះខ្លួនឯងឆេៈអស់នារសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ នៅចំណុចកែងក្លោងទ្វារវត្តទួលប្រាសាទ ស្ថិតនៅក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ។

 សមត្ថកិច្ចបញ្ជាក់ថាៈអគ្គីភ័យឆាបឆេះផ្ទះ ១ កន្លែង របស់ឈ្មោះ សាំង សុខា ភេទស្រី អាយុ ៦១ឆ្នាំ  កើតឡើងដោយសារកូនប្រុសបង្កើតមានឈ្មោះ ជុំ រតនៈ មានទំនាស់ក្នុងគ្រួសាររបស់ខ្លួន និងប្រើប្រាស់គ្រឿងញៀនក៏បានធ្វើការដុតផ្ទះរបស់ម្ដាយចោល រងការខូចខាតទាំងស្រុង ដែលមានទំហំ ៩ ម៉ែត្រ គុណ ១២ ម៉ែត្រ ថ្មក្រោមឈើលើ មាន ៧ បន្ទប់ និងឯកសារសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្របញ្ជាក់កំណើត ប្លង់ដី និងរបស់មានតម្លៃគិតជាទឹកប្រាក់ប្រហែល ១០០.០០០ បាត រួមទាំងរបស់ប្រើប្រាស់ក្នុងផ្ទះផ្សេងៗផងដែរ។

 សមត្ថកិច្ចបន្តថាៈក្នុងករណីខាងលើប្រើប្រាស់រថយន្តដឹកទឹកអស់ចំនួន ៣ ឡាន ក្នុងនោះឡានទឹករបស់ក្រុមហ៊ុនស្តារហ្គោល ១ឡាន  អធិការក្រុង ១ ឡាន និងរបស់ប្រជាពលរដ្ឋ ១ ឡាន  ទើបគ្រប់គ្រងស្ថានការបានដោយមិនបង្កគ្រោះថ្នាក់ដល់មនុស្សនិងរាលដាលដល់ផ្ទះអ្នកនៅជុំវិញនោះឡើយ។

  នៅក្នងស្ថានភាពខាងលើគេឃើញមានលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត  ក្រុមប្រឹក្សាសង្កាត់ ជំនួយការសង្កាត់  និងអង្គភាពភូមិទាំង៦ ភូមិ ចូលរួមសហការជាមួយ កងកម្លាំងអធិការក្រុង កងកម្លាំងតំបន់ប្រតិបត្តិការសឹករងក្រុង កងកម្លាំងវិរៈ ៩១១ កងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែត និងក្រុមការងារសង្គ្រោះបឋមក្រុងប៉ោយប៉ែត រួមទាំងបងប្អូនប្រជាពលរដ្ឋ ចុះជួយពន្លត់ករណីអគ្គីភ័យនោះផងដែរ។ដោយឡែកកូនប្រុសដែលសង្ស័យញៀន​គ្រឿងញៀន​ ក្រោយពីដុតផ្ទះម្ដាយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាម ដើម្បីយកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែតផងដែរ។សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគតអ្នក។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print