ខេត្តកណ្តាល ៖ បុរសម្នាក់ បានប្រើសង្សារលើនារីជាសង្សារ បណ្ដាលឲ្យជាំភ្នែកម្ខាងហើយនៅពេលដែលក្រុមគ្រួសារនារីរងគ្រោះ ចូលទៅឃាត់សួរនាំ ក៏ត្រូវបានបុរសជាសង្សារនោះ បានស្ទុះទៅទាញដំបងវាយបន្ថែមទៀត។ ហេតុការណ៍បង្កភ្ញាក់នេះ បានកើតទ្បើងកាលវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលប៉ុស្តិ៍ដើមមៀនបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆ.ស.រ.រ (ត្រូវជាសង្សារ) ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបកប្រែភាសារចិន ស្នាក់នៅក្រុងតាខ្មៅ ។ រីឯជនសង្ស័យឈ្មោះ តាំង វិបុល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិស្ទឹងជ្រៅ សង្កាត់ស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ បុរសជាសង្សារមានសារធាតុញៀនក្នុងទឹកនោម (វិជ្ជមាន) និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន០២ដង (ពាក់ព័ន្ធករណីហិង្សា និងគ្រឿងញៀន)។ ដកហូតវត្ថុតាងរួមមាន ៖ ដំបងឈើចំនួន០១, ដុំថ្មចំនួន០៤ដុំ ។
មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ ត្រូវជាសង្សារនឹងគ្នា ស្រាប់តែជនសង្ស័យបានកើតចិត្តប្រចណ្ឌរករឿង ទៅលើនារីរងគ្រោះ ពេលនោះ មានការឈ្លោះប្រកែកយ៉ាងខ្លាំង ក៏កើតជាជម្លោះ ស្រាប់តែជនសង្ស័យស្ទុះទៅវាយជនរងគ្រោះបណ្តាលឱ្យជាំភ្នែកម្ខាង ។ ឃើញបែបនេះ ក្រុមគ្រួសារនារីរងគ្រោះបានចូលទៅជួយឃាត់ដើម្បីសួរនាំ តែត្រូវជនសង្ស័យនោះស្ទុះ ទៅទាញយកដំបង និងដុំថ្មដេញគប់បន្ថែមទៀត។ ភ្លាមៗនោះ ក៏ត្រូវបានបងប្អូន ប្រជាពលរដ្ឋប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ចក្រុងតាខ្មៅ ដើម្បីធ្វើការអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យខាងលើយកមកធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានវាយជនរងគ្រោះបណ្តាលឱ្យមានរបួសស្នាមប្រាកដមែន។មូលហេតុប្រចណ្ឌជនរងគ្រោះ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី ៕