ខេត្តព្រះសីហនុ៖ “ឈាមស្រែក,ស្បែកហៅ”ល្មមបញ្ឈប់សកម្មភាពអំពើខុសច្បាប់ហើយ យុវជនទាំងអស់គ្នា។ ច្បាប់មិនលែកលែងឱ្យទេ គួរខិតខំកែប្រែខ្លួនធ្វើជាយុវជនល្អ ដើម្បីក្រុមគ្រួសារ សង្គមនិងប្រទេសជាតិ។
ករណីក្រុមជនសង្ស័យយកកាំបិតកាប់គ្នាលើដងផ្លូវបណ្ដាលឱ្យស្លាប់ម្នាក់កាលពីថ្ងៃទី០២ ខែឧសភានោះរហូតដល់ថ្ងៃទី៥ខែឧសភាឆ្នាំ២០២៥ កម្លាំងនគរបាលក្រុង-ខេត្តព្រះសីហនុសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញនិងកម្លាំងនាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌ នៃក្រសួងមហាផ្ទៃ បានស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យ និងបក្ខពួកចំនួន០៤នាក់ ដែលរត់គេចខ្លួននាំយកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុដើម្បីចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង០២ និង៣០ នាទីរំលងអធ្រាត្រ នៅចំណុចក្រោយសណ្ឋាគារ520 ជិតបន្ទប់ទឹកទី៦ ស្ថិតនៅក្រុមទី៧ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ហិង្សាមានស្ថានទម្ងន់ទោស (វាយទៅវាយមក) បង្កឡេីងដោយជនសង្ស័យ ២ក្រុម ដោយ ០១ក្រុមប្រេីមួកសុវត្ថិភាព មមានគ្នាចំនួន០៦នាក់។ ចំណែកក្រុមម្ខាងទៀប្រេីកាំបិតប៉័ងតោមានគ្នាចំនួន៤នាក់ បណ្តាលឱ្យបក្ខពួក០១នាក់ ក្នុងចំណោមក្រុម៦ ស្លាប់បាត់បង់ ជីវិតនៅនឹងកន្លែងកើតហេតុ ដោយសារត្រូវក្រុម០៤នាក់ គប់និងកាំបិតបុង័តោ។ ក្រោយពេលកើតហេតុ ក្រុមជន សង្ស័យនិងបក្ខពួក,ជនបង្កម្ខាង បានជិះម៉ូតូរត់គេចខ្លួនបាត់អស់ ចំណែកក្រុមជនបង្ក៥នាក់ ត្រូវបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ។
បន្ទាប់ពីកើតហេតុម្តាយជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរកជនបង្ក។
ដោយមានការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តម សេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌចាប់ពីថ្ងៃកើតហេតុ រហូតដល់ថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តព្រះសីហនុស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ និងបក្ខពួក ៤នាក់ ដែលរត់គេចខ្លួន យកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី។
បច្ចុប្បន្នជនសង្ស័យទាំង០២ក្រុមមានគ្នាចំនួន០៩នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្តតាមនីតិវិធី៕