គ្រូBarcelona ថា Lewandowski អាចលេងបានហើយ ប៉ុន្តែត្រូវដាក់ជាកីឡាករបម្រុងសិនពេលប៉ះ Inter Milanយប់នេះ

ចែករំលែក៖

លោក

Hansi Flickគ្រូបង្វឹក

របស់ក្លឹប Barcelonaបានប្រកាសថា

ខ្សែប្រយុទ្ធ Robert

Lewandowskiបានជាសះស្បើយពីរបួសសរសៃពួរហើយអាចលេងបាល់បានប៉ុន្តែគាត់ត្រូវអង្គុយ

កៅអីបម្រុងសិនក្នុងការប្រកួត Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីររបស់ពួកគេនៅឯទឹកដី Inter Milan នៅថ្ងៃអង្គារនេះ។

 

ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ​វ័យ​៣៦​ឆ្នាំ​ដែល​ស៊ុត​បាន​៤០​គ្រាប់​ឲ្យ Barcelona ក្នុង​គ្រប់​ការ​ប្រកួត​ទាំង​អស់​ក្នុង​រដូវ​កាល​នេះ​ត្រូវ​អវត្តមាន​ក្នុង​ការ​ប្រកួត​៤​លើក​ចុង​ក្រោយ​របស់​ក្លឹប​ព្រោះមានរបួស

កំឡុងពេល Barca យកឈ្នះ 4-3 ទល់នឹង Celta Vigo កាលពីថ្ងៃទី 19 ខែមេសា។

លោក

Flick បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា “យើងបាននិយាយកាលពីម្សិលមិញ ហើយអ្វីគ្រប់យ៉ាងកំពុងដំណើរការល្អ ហើយ (Lewandowski) គឺមានភាពល្អប្រសើច្រើនដែលគាត់អាចចូលលេងបាន។”

 

ការវិលត្រឡប់របស់ Lewandowskiជាក្តីសង្ឃឹមដែលជំរុញ

Barcelona ក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលមួយទសវត្សរ៍

ពិសេសបន្ទាប់ពីលទ្ធផលស្មើ 3-3 ក្នុងជើងទីមួយ។

 

Barcelona កំពុងតាមប្រមាញ់យ​កពាន​បី​ក្នុងរដូវកាលនេះ ដោយពួកគេទើបតែឈ្នះពានអេស្ប៉ាញCup  ហើយ​ក៏កំពុងនាំ​មុខ​កំពូលតារាង LaLiga មាន​៧៩​ពិន្ទុ ដោយ​នាំ​មុខ Real Madrid ៤​ពិន្ទុនិងអាចឈ្នះជើងឯក

...

Champions League ទៀតផង។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print