ចោរ១ក្រុមមានគ្នា៧នាក់ធ្វើសកម្មភាពប្លន់ម៉ូតូ១គ្រឿងបានសម្រេច នៅជិតវត្តសំរោងអណ្ដែត

ចែករំលែក៖

ភ្នំពេញ÷ ជនសង្ស័យមួយក្រុមមានគ្នា ៧ នាក់ជិះ​ម៉ូតូ៣ គ្រឿង បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​ម៉ូតូ​ម៉ាក​និច ១ គ្រឿង ពី​យុវជន១ក្រុម មាន​គ្នា ៦នាក់ ជិះ​ម៉ូតូ២ គ្រឿង ដែល​ឌុប​គ្នា​មក​ពី​ហូបអាហារ មួយកន្លែងនៅ​ម្តុំ​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិ៍​ចុន​តុង។

ហេតុការណ៍​វាយប្លន់នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ៣និង៣០ នាទី ឈាន​ចូល​ថ្ងៃ​ទី៦ ខែ​ឧសភា ឆ្នាំ ២០២៥ នៅ​ផ្លូវ​បេតុង ខាងក្រោយ​វត្ត​សំរោង​អណ្ដែត ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ពួកគេ​បាន​ណាត់គ្នា​ទៅ​ហូប​អី​នៅ​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិ៍ចិនតុងដោយ​ពួកគេ ៥ នាក់មកពី​ម្តុំ​ព្រែក លៀប មក​យក​គ្នា​ម្នាក់ទៀត​នៅ​ម្តុំ​អ៉ី​អអន២សរុប​មាន​គ្នា​ ៦​ នាក់ ​ជិះ​ម៉ូតូ​២​ គ្រឿង១គ្រឿង ​ម៉ា​កនិចនិង ១គ្រឿង​ទៀតម៉ាកហុងដា​ឌ្រី​ម​សេ១២៥។

ជនរងគ្រោះ​បាន​បន្ត​ថា លុះ​នៅ​មុន​វេលា​ម៉ោង​កើតហេតុ ពួកគេ​បាន​នាំ​គ្នា​ត្រឡប់​មក​វិញ ដោយ​ជូន​មិត្ត​ម្នាក់ដែលស្នាក់នៅ​ម្តុំ​អ៉ីអ៉ម២​ ទៅ​ផ្ទះ​វិញ។ ពេលមក​ដល់​ផ្លូវ​បេតុង​វត្ត​សំរោង​អណ្ដែត ស្រាប់តែ​ឃើញ​ជនសង្ស័យ ១ ក្រុម មាន​គ្នា ៧ នាក់ ជិះ​ម៉ូតូ​ចំនួន ៣ គ្រឿង បាន​ជិះ​ដេញ និង​កាក់​ម៉ូតូ​ពួកគាត់ ហើយ​ស្រែក​ថា «​ពួក​ឯង​ឌឺ​អី» ហើយ​ក៏​យក​មួក​សុវត្ថិភាព​មក​វាយ ព្រមទាំង​យក​ដុំ​ថ្ម​គប់​ពួកគាត់​ទាំង៣នាក់ដែល​ជិះ​លើ​ម៉ូតូបណ្ដាល​ ឲ្យ​ដួល​ម៉ូតូ ហើយ​រត់​ចោល​ម៉ូតូ។ ភ្លាមៗ ជនសង្ស័យ ក៏ បាន​នាំ​គ្នា​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់ស្រមោល​តែម្ដង។ ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​ម៉ា​ក​និច ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1CS-1947។

...

ក្រោយពេល​កើតហេតុ នគរបាល​សង្កាត់​គោក​ឃ្លាង បាន​មក​ដល់​នាំ​ជនរងគ្រោះ​យក​ទៅ​សួរនាំ​បន្ត​នៅ​ប៉ុស្តិ៍​នគរបាល ដើម្បី​ដាក់​ពាក្យបណ្ដឹង​តាម​ស្រាវជ្រាវ​រក​ជនសង្ស័យ​មក​ផ្ដន្ទាទោស​តាមច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print