នគរបាល​ខណ្ឌ​ដូនពេញ​ឃាត់ខ្លួន​ក្រុមក្មេងទំនើងមួយក្រុមមានគ្នា៦នាក់និងម៉ូតូ៣គ្រឿង ដែលបានបង្ហោះយ៉ាងអនាធិបតេយ្យនៅផ្លូវព្រះមុន្នីវង្ស

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​មន្រ្តី​នគរបាល​ខណ្ឌ​ដូនពេញ​ នៅព្រឹក​ថ្ងៃ​ទី០៦​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ក្មេងទំនើងមួយក្រុមមានគ្នា៦នាក់ និងម៉ូតូ៣គ្រឿងដែលបានបង្ហោះយ៉ាងអនាធិបតេយ្យនៅផ្លូវព្រះមុន្នីវង្ស កែងផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួន។

ក្រោយពីសមត្ថកិច្ចបានធ្វេីការបង្ក្រាបក្រុមក្មេងៗបង្ហោះម៉ូតូចំនួន៦នាក់​ និងមធ្យោបាយម៉ូតូចំនួន៣គ្រឿង​និងបានធ្វេីការសាកសួររួចមក​ លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការ​នគរបាលរាជធានីភ្នំពេញ​ បានចង្អុលបង្ហាញឲ្យអធិការដ្ឋានកោះអញ្ជើញឪពុកម្តាយ​ និងអាណាព្យាបាល​ឲ្យមកធានា​និងធ្វេីការអប់រំណែនាំ​ ដោយសាម៉ីខ្លួនត្រូវធ្វេីកិច្ចសន្យា​ដេីម្បីបានវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ​ ដោយពុំមានការបង់ផាកពិន័យ​ជាប្រាក់កាក់អ្វីឡេីយ​។

...

គួរបញ្ជាក់ថា​ ចំពោះមធ្យោបាយត្រូវសមត្ថកិច្ចធ្វេីការដកហូតយកទៅរក្សាទុកនៅអធិការដ្ឋានរយៈពេល៣ខែ​ រហូតដល់មានគោលការណ៍ដឹកនាំ​ជាថ្មី​ទេីបប្រគល់ទៅឲ្យសាម៉ីខ្លួនវិញ​៕ ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print