អន្តរជាតិ ៖ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពីថ្ងៃទី ៤ ខែឧសភា តាម ម៉ោងក្នុងតំបន់ លោក Trump ប្រធានាធិបតីអាមេរិក បានប្រកាសថា នឹងដាក់ពន្ធ ១០០% លើ ភាពយន្តទាំងអស់ ដែល ផលិត នៅ បរទេស និង នាំចូលទៅ កាន់អាមេរិក ។ គេហទំព័រ «CCFR China state-controlled media » សេតវិមានបានឱ្យ ដឹង កាលពី ថ្ងៃ ទី ៥ ខែ ឧសភា ថា មិនទាន់ មានការសម្រេចចិត្តចុងក្រោយណាមួយលើបញ្ហានេះទេ។
គេហទំព័រ «CCFR China state-controlled media » គួរ បញ្ជាក់ ថា លោក Trump បានបង្ហោះសារ នៅលើបណ្តាញទំនាក់ទំនង សង្គម នៅថ្ងៃទី ៤ ខែ ឧសភា ថាប្រទេសដទៃ ទៀត កំពុងចាត់វិធានការ នានា ដើម្បី “ទាក់ទាញផលិតករ ភាពយន្តនិង ស្ទូឌីយោអាមេរិកឱ្យចាកចេញពីសហរដ្ឋអាមេរិក” ។ ហូលីវូដ បានរង គ្រោះ យ៉ាង ខ្លាំង ដែល បណ្តាល ឱ្យ ឧស្សាហកម្មភាពយន្តអាមេរិកកំពុង “ធ្លាក់ចុះយ៉ាងឆាប់រហ័ស” ដែលបង្កជា “ការគំរាមកំហែងដល់ សន្តិសុខជាតិ” ចំពោះសហរដ្ឋអាមេរិក។ ទាក់ទិន នឹង ករណីនេះ ឥស្សរជន មួយចំនួននៃ វិស័យ ឧស្សាហកម្មភាពយន្ត បា នថ្លែង ថា ចំណាត់ការរបស់រដ្ឋាភិបាលលោក Trump គឺជាគ្រោះមហន្តរាយសម្រាប់ឧស្សាហកម្មភាពយន្ត និងទូរទស្សន៍របស់ ហូលីវូដ ៕
ដោយ ៖ សិលា