ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក MGមួយគ្រឿងជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រង៉ាង និងរងរការខូចខាតយ៉ាងដំណំ បង្កុកឲ្យមានការភ្ញាក់ផ្អើលនៅត្រង់ចំណុចមុខផ្សារហេងលី តាមបណ្ដោយផ្លូវ ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។កាលពីលាម៉ោង ៩និង៣០ នាទីយប់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៥។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកMGពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2CC-0775បើកបរដោយបុរសម្នាក់ធ្វើដំណើរទិសពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាវលើបានរេចង្កូចទៅខាងឆ្វេងដៃជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងច្រង៉ាង ភ្លាមនោះបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននាំគ្នាជួយយកអ្នកបើកបររថយន្តចេញមកក្រៅ នឹងបានលើករថយន្តក្រឡាប់ផ្ងារឡើងវិញរួចរួញមកដាក់ លើចិញ្ចើមផ្លូវកុំឱ្យមានការកកស្ទះចរាចរណ៍។ ចំណែករថយន្តរងការខូចខាតយ៉ាងដណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនៅស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជីណា