នគរបាលស្រុកភ្នំស្រួចបង្ក្រាបមុខសញ្ញាគ្រឿងញៀន បាន៥នាក់ ឆ្លេីយដាក់គ្នាបន្ដដូចសម្លរកំពឹស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយទទួលបានព័ត៌មានពីកម្លាំងភ្នាក់ងារលេីករណីចែកចាយសារធាតុញៀននៅស្រុកភ្នំស្រួច លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានគោរពរាយការណ៍និងទទួលបានបញ្ជាចង្អុលណែនាំ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងមានការដឹកនាំពីលោកឧត្ដមសេ នីយ៍ត្រីស្នងការរង ទទួលផែនការងារប្រឆាំងបទល្មេីសគ្រឿងញៀនកំលាំងផ្នែកប្រឆាំងគ្រឿង ញៀនស្រុកភ្នំស្រួច បានបេីកប្រតិបត្ដិការស្រាវជ្រាវនិងសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រែងត្រយឹងឈានទៅឃាត់ខ្លួន មុខសញ្ញាសង្ស័យ ០២នាក់នៅចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ៖

 

១-ឈ្មោះ រឿង សុភារិទ្ធ ហៅរាជ ភេទប្រុស អាយុ១៨ឆ្នាំ ភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង និង២-ឈ្មោះ មាណ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ភូមិទី៤ ឃុំត្រែងត្រយឹង បានធ្វើការត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ មធ្យមសង្ស័យជាគ្រឿងញៀន។

 

តាមចម្លើយរបស់ឈ្មោះ រឿង សុភារិទ្ធ បន្ដស្រាវជ្រាវឃាត់ខ្លួន ឈ្មោះ សឹង សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល

 

វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចក់សង្ស័យជាគ្រឿងញៀន។

 

តាមចម្លើយរបស់ឈ្មោះ សឹង សំណាង បន្ដឃាត់មុខ សញ្ញា០២នាក់ទៀតនៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច៖ ១-ឈ្មោះ ប្រុស ម៉ាប់ភេទប្រុស អាយុ១៧ ឆ្នាំ នៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ២-ឈ្មោះ ផែន ស្រីមុំ ភេទស្រី អាយុ៣៧ឆ្នាំ ភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លា០៧កញ្ចប់ សង្ស័យជាគ្រឿងញៀន ថ្នាំគ្រាប់ពណ៌ផ្កាឈូកWY ០១កញ្ចប់ (១៨គ្រាប់) ជញ្ជីងថ្លឹង ប្រភេទអេឡិចត្រូនិចចំនួន០១ និងទូរសព្ទដៃ២គ្រឿង។ -រថយន្ដ០១គ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ប្រផេះ ផ្លាកលេខភ្នំពេញ2BV-1523។

 

សរុបឃាត់ខ្លួនមុខសញ្ញា០៥នាក់ ស្រី០១ ដកហូតវត្ថុតាងរួមមាន ៖ម្សៅក្រាមពណ៌សថ្លា ១០កញ្ចប់,ថ្នាំគ្រាប់ពណ៌ផ្កាឈូកWY០១កញ្ចប់(ចំនួន១៨គ្រាប់),ជញ្ជីងថ្លឹងអេឡិចត្រូនិច០១,ទូរសព្ទដៃ០២គ្រឿង រថយន្ដ០១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ប្រផេះ ផ្លាកលេខភ្នំពេញ2BV-1523។

...

 

ក្រោយប្រតិបត្ដិការកម្លាំងបានបញ្ជូនមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដេីម្បីបន្ដនីតិវិធីបញ្ជូនទៅកាន់ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់កា រនីតិវិធីបន្ដ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print