រថយន្ត​តាក់​ស៊ី​មួយ​គ្រឿង​បេីក​បុក​ឡាំប្រឺតាចត​អែប​​ចិញ្ចើម​ផ្លូវ​ រងការ​ខូចខាត២គ្រឿង​រថយន្ដ​ព្យាយាម​បេីក​រត់​

ចែករំលែក៖

​ ភ្នំពេញៈ ​រថយន្ត​តាក់​ស៊ី​មួយ​គ្រឿងខណៈ​អ្នក​បេីក​បរ​ងងុយ​ដេក​ក៏ជ្រុល​ចង្កូត​ទៅ​បុក​និងឡាំប្រឺតា​ដែល​ចត​អែប​ចិញ្ចើម​ផ្លូវ​រងការ​ខូចខាត​ចំនួន​២គ្រឿង​ រថយន្ត​បង្ក​បេីក​រត់​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​តាម​ឃាត់​បាន​ ។
​ ហេតុ​ការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​១១និង​៤០នាទីយប់​ថ្ងៃ​ទី​៦ខែ​ឧសភា​ឆ្នាំ​២០២៥​ទល់មុខ​អាគារ​ព្រីន​ផ្លា​ហ្សា​ ផ្លូវ​ព្រះ​នរោត្ដម​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។
​ តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានឲ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​វ័យ​ប្រហែល​៥០ឆ្នាំ​ បានបេីក​រថយន្ត​ប្រេីប្រាស់​ថាមពល​អគ្គិសនី​ របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ wownow ពណ៌​កាំម៉ៃ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2CB 2551 បានបេីក ធ្វើ ដំណើរតាម បណ្តោយ ផ្លូវ ព្រះ​នរោត្ដម​ទិសដៅ​ពី​ត្បូង​ទៅ​ជេីង​ លុះ​មក​ចំនុច​កេីតហេតុ​ ក៏ស្រាប់​តែ​រេចង្កូត​ទៅ​ខាង​ស្តាំ​ដៃ​ ជ្រុល​ទៅ​បុុក​និង​ឡាំប្រឺតាដែល​ចត​អែប​ចិញ្ចើម​ផ្លូវ​រុញ​ផ្ទុប​គ្នា​ចំនួន​២គ្រឿង​ បណ្ដាល​ឲ្យ​រងការ​ខូចខាត​យ៉ាង​ដំណំ​ ហើយ​រថយន្ត​បង្ក​មិន​ព្រម​ឈប់​ទទួល​ខុសត្រូវ​នោះទេ​ ក៏ព្យាយាម​បេីក​រត់​ចេញ​ពីកន្លែង​កេីត​ហេតុ​ទាំង​រថយន្ត​រងការ​ខូចខាត​ផ្នែក​ខាង​មុខ​ចំហៀង​ខាង​ស្តាំ​ រហូតដល់​មុខ​ស្ថាន​ទូត​ម៉ាឡេស៊ី​ ទេីប​ពលរដ្ឋ​ដែល​ឃេីញ​ហេតុការណ៍​ដេញ​តាម​ឃាត់​រថយន្ដ​និង​អ្នក​បេីក​បរ​បាន​ ។
​ ករណី​នេះ​ផងដែរ​អ្នក​បេីក​បរ​រថយន្ត​បានឲ្យដឹង​ថា​ រូប​គាត់​ងងុយ​ដេក​ក៏ងោគ​មួយ​ភាំង​ទេីប​ជ្រុល​ទៅ​បុុក​និងឡាំប្រឺតា​បែប​នេះ​ទៅ​ ហើយ​សំណាង​ល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ​ ។
​ ក្រោយ​កេីតហេតុ​ ក៏មាន​តំណាង​ភាគី​ទាំង​សងខាង​បានសម្រប​សម្រួល​គ្នា​ ដោយ​ខាង​រថយន្ត​សុខចិត្ត​ ចេញ​ថ្លៃ​ការ​​ជួសជុល​អោយ​ខាង​កង់​បី​ទាំង​២គ្រឿង​ដេីម្បី​បញ្ចប់​រឿង​ ៕ ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print