ឈ្លោះគ្នាញឹកញយកើតជាគំនុំ បុរសជាអ្នកជិតខាងទាញកាំបិតផ្គាក់កាប់យាយតា២នាក់ ស្លាប់យ៉ាងអណោចអធ័មនៅស្រុកពាមរក៍

ចែករំលែក៖

ខេត្តព្រៃវែង ÷ លោកយាយលោកតា២នាក់ប្ដីប្រពន្ធ ត្រូវបានបុរសម្នាក់ដែលជាអ្នកជិតខាង ចូលទៅកាប់ដល់ក្នុងផ្ទះយ៉ាងសាហាវព្រៃផ្សៃដោយសារតែរឿងគំនុំឈ្លោះ គ្នាញឹកញយដងពេក។

ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០ នាទីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នៅផ្ទះជនរងគ្រោះ ដែលស្ថិតក្នុងភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទី១ ឈ្មោះជេម យុទ្ធ ភេទប្រុស អាយុ ៨៣ឆ្នាំ ត្រូវជាប្ដី ស្លាប់នៅនឹងកន្លែងនិងទី២ ឈ្មោះ ទេស ផលផេន ស្រីអាយុ៧៦ឆ្នាំត្រូវជាប្រពន្ធបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែកជនសង្ស័យមានឈ្មោះ ប៊ីន សុធី ភេទប្រុស អាយុ៣៥ឆ្នាំ មានផ្ទះនៅជាប់នឹងផ្ទះជនរង គ្រោះតែម្ដង។

សមត្ថកិច្ចបានឲ្យដឹងថា តាមការសាកសួរនៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា ជនល្មើស និងជន រងគ្រោះជាអ្នកជិតខាងគ្នា ហើយធ្លាប់ឈ្លោះគ្នាច្រើនដងមកហើយ ប៉ុន្តែមិនដែលឈានដល់ការប្រើប្រាស់អំពើហិង្សានោះទេ។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុតាយាយ ២នាក់ប្ដីប្រពន្ធ កំពុងនៅក្នុងផ្ទះសុខៗមិនបានឈ្លោះ ប្រកែកអ្វីជាមួយជនបង្កនោះទេ ប៉ុន្តែមិនដឹងយ៉ាងម៉េច សុខៗស្រាប់តែជនបង្ក ទាញកាំបិតផ្គាក់ពីផ្ទះរបស់ខ្លួន ចូលទៅកាប់សន្ធាប់លើយាយតានៅក្នុងផ្ទះ បណ្ដាលឲ្យត្រូវលោកតា១កាំបិតចំកញ្ចឹងក ប្រកាច់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង។ ចំណែកលោកយាយត្រូវជនបង្កកាប់១ កាំបិតចំកណ្ដាលក្បាល ដួលប្រកាច់ទៅលើដី។ ភ្លាមៗនោះអ្នកស្រុកជិតខាងបានឃើញហេតុការណ៍ ក៏ស្រែកឆោឡោឡើង ធ្វើឲ្យជនបង្កភ័យក៏រត់គេចខ្លួន ប៉ុន្តែភ្លាមៗនោះលោកមេភូមិ បានទូរសព្ទ័ប្តឹងទៅកម្លាំងនគរបាលស្រុក ចេញអន្តរាគមន៍ស្ទាក់ចាប់ជនបង្កបានភ្លាមៗនៅតាមដងផ្លូវ ហើយក៏បញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកពាមរក៍តែម្ដង។

...

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗលោក យាយរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកភ្លាមៗ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ លោកយាយក៏បានស្លាប់បាត់បង់ជីវិតទើបត្រូវបញ្ជូនត្រឡប់ទៅផ្ទះវិញ ប្រគល់ឲ្យសាច់ ញាតិរៀបចំធ្វើបុណ្យទាំង២នាក់យាយតាដោយឡែកជនបង្ក សមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print