ចាប់ពីដើមទសវត្សរ៍១៩៦០ដល់ពាក់កណ្តាលទសវត្សរ៍១៩៧០ កម្ពុជារងការទម្លាក់គ្រាប់បែកចង្កោម ជាង៣០លានគ្រាប់

ចែករំលែក៖

ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា ចន្លោះពីដើមទសវត្សរ៍១៩៦០ដល់ពាក់កណ្តាលទសវត្សរ៍ ១៩៧០ កម្ពុជារងការទម្លាក់ គ្រាប់បែកចង្កោមជិត៣០ លានគ្រាប់ (កូនគ្រាប់បែក) ដែលវាយប្រហារលើទីតាំងជាង១ម៉ឺនទីតាំងក្នុងក្របខណ្ឌទូទាំងប្រទេស។

លោក ហេង រតនា នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៥នេះ បានបង្ហោះរូបភាពសំណល់យុទ្ធភណ្ឌសង្រ្គាមប្រមាណជាង៣០សន្លឹក អមជាមួយសាររៀបរាប់ថា សាក្សីនិងភស្តុតាងសង្គ្រាម៖ គ្រាប់បែកចង្កោមជាប្រភេទគ្រាប់បែកទម្លាក់ពីយន្តហោះ ជាប្រភេទគ្រាប់កាំភ្លើងធំ ដែលផ្ទុកគ្រាប់បែក ឬគ្រាប់មីន៊

អាជ្ញាធរមីនធ្លាប់បានឱ្យដឹងនៅលើបណ្ដាញសង្គមទំនាក់ទំនងខ្លួនថា រយៈពេល៤ខែដើមឆ្នាំ២០២៥ ពោលចាប់ពីខែមករា ដល់ខែមេសា ករណីគ្រោះថ្នាក់ដោយ សារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានចំនួន១១ លើក ខណៈប្រជាពលរដ្ឋចំនួន១៦នាក់រងរបួស ពិការ និងស្លាប់។

...

ចំណែក លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន ធ្លាប់បានមានប្រសាសន៍ឱ្យដឹងនៅក្នុងកិច្ចប្រជុំអន្តរក្រសួងលើកិច្ចពិភាក្សាអំពីទិដ្ឋភាពរួមសកម្មភាពមីន កាលពីខែមីនាកន្លងទៅថា គិតត្រឹមខែមីនា ឆ្នាំ២០២៥ កម្ពុជានៅសល់ផ្ទៃដីមាន មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សរុបចំនួន ១៦៩៧គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីន គឺមានចំនួន ៤៦៩គីឡូម៉ែត្រក្រឡា គ្រាប់បែកចង្កោមមាន ៦៨១គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្រ្គាមមាន ៥៤៧គីឡូម៉ែត្រក្រឡា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print