ការវាយប្រហារ រវាងឥណ្ឌានិង ប៉ាគីស្ថាន មានពលរដ្ឋ ជិត៤០នាក់ស្លាប់ទំាងសង្ខាង

ចែករំលែក៖

ការវាយប្រហារគ្នាដោយមីស៊ីល និងយន្តហោះចម្បាំងពីឥណ្ឌា ទៅលើទឹកដីប៉ាគីស្ថាន បានសម្លាប់មនុស្ស ៣១នាក់ស្លាប់ ។ ចំណែកភាគីឥណ្ឌា ក្រោយការវាយបកពីប៉ាគីស្ថានក៏មានមនុស្ស៧នាក់ស្លាប់ ផងដែរ។

អ្នកនាំពាក្យយោធាប៉ាគីស្ថាន បានឱ្យដឹងថា ការវាយប្រហារដោយមីស៉ីលនិងកាំភ្លើងធំរបស់ឥណ្ឌា បានផ្តាច់ជីវិតជនស៉ីវិល កើនដល់យ៉ាងហោច៣១នាក់ និងរាប់សិបនាក់ទៀតរងរបួស រីឯឥណ្ឌាវិញបានអះអាងថា នៅខាងខ្លួន មានជនស៉ីវិលយ៉ាងហោច៧នាក់ បានស្លាប់ ក្នុងការវាយប្រហារដោយកាំភ្លើងធំរបស់ប៉ាគីស្ថាន នៅតាមបណ្តោយខ្សែបន្ទាត់ព្រំប្រទល់ Line of Control ដែលខណ្ឌចែកតំបន់ជម្លោះ Kashmir រវាងភាគីទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន AP នាថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥។
អ្នកនាំពាក្យយោធាប៉ាគីស្ថាន បាននិយាយថា មនុស្ស២៦នាក់ បានស្លាប់ ដោយសារការវាយប្រហារមីស៉ីលបាញ់ចេញពីយន្តហោះចម្បាំងឥណ្ឌា ហើយ៥នាក់ទៀតបានស្លាប់ នៅក្បែរខ្សែបន្ទាត់ Line of Control ដោយសារការបាញ់កាំភ្លើងធំ។ អាជ្ញាធរឥណ្ឌា បានឱ្យដឹងថា ជនស៉ីវិលយ៉ាងហោច៧នាក់ បានស្លាប់ និង៣០នាក់ទៀត បានរងរបួស ក្នុងការបាញ់កាំភ្លើងធំរបស់ឥណ្ឌា។
ការប្រយុទ្ធគ្នាដ៏ក្តៅគគុកខាងលើ កើតមានឡើងបន្ទាប់ពីយោធាឥណ្ឌា បានបើកការវាយប្រហារតាមផ្លូវអាកាស ចូលក្នុងទឹកដីរបស់ប៉ាគីស្ថាន ក្នុងសកម្មភាពដែលប៉ាគីស្ថាន ចាត់ទុកជាការប្រកាសសង្រ្គាម ហើយប្តេជ្ញាតបតយ៉ាងម៉ឺងម៉ាត់ត្រឡប់ទៅវិញ។ យោធាប៉ាគីស្ថាន អះអាងថា បានបាញ់ទម្លាក់យន្តហោះចម្បាំង៥របស់ឥណ្ឌា ខណៈឥណ្ឌា បាននិយាយថា យន្តហោះចម្បាំងខ្លួន៣គ្រឿង បានធ្លាក់នៅក្នុងទឹកដីរបស់ឥណ្ឌា ប៉ុន្តែមិនបានបញ្ជាក់មូលហេតុទេ។
ប៉ុន្មានថ្ងៃមកហើយ ទីក្រុងអ៉ីស្លាម៉ាបាដ បានព្រមានថា ឥណ្ឌានឹងធ្វើសកម្មភាពយោធាប្រឆាំងមកលើខ្លួន ដើម្បីជាការសងសឹក បន្ទាប់ពីករណីបាញ់រះដ៏ប្រល័យរបស់ក្រុមសកម្មប្រយុទ្ធ លើភ្ញៀវទេសចរនៅតំបន់ Kashimir ប៉ែកគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃទី២២ ខែមេសា ដែលបានសម្លាប់មនុស្ស២៦នាក់។ ឥណ្ឌាបានចោទប្រកាន់ថា ប៉ាគីស្ថានមានជាប់ពាក់ព័ន្ធក្នុងករណីនោះ បើទោះបីជាទីក្រុងអ៉ីស្លាម៉ាបាដ បដិសេធយ៉ាងណាក៏ដោយ៕

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print