បុរសចំណាស់ម្នាក់តខ្សែភ្លើងដាក់ម៉ូទ័របូមទឹកស្រោចបន្លែ ស្រាប់តែឆក់ខ្លួនឯងស្លាប់នៅស្រុក​សំរោង​ទង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់ភ្លាម​ៗ​នៅ​លើ​រោង​កន្លែង​ចម្ការ​បន្លែ ខណៈ​ដែល​ត​ខ្សែភ្លើង​ដើម្បី​ដាក់​ម៉ូ​ទ័​រ​បូមទឹក​ចេញពីត្រពាំង​ស្រោច​បន្លែ ហើយ​បាន​ឆ្លង​ចរន្ត​ភ្លើង ។

ហេតុការណ៍ខ្សែភ្លើង​ឆក់ស្លាប់ បុរស​វ័យ​ចំណាស់​នេះ ភ្ញាក់ផ្អើល​កាលពី​ព្រឹក ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​ដី​វាល​ចម្ការ​បន្លែ ស្ថិត​នៅ​ក្នុងភូមិ​តា​នាង ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​សំរោង​ទង បានឱ្យ​ដឹង​ថា សពបុរស​វ័យ​ចំណាស់​ខាងលើ មានឈ្មោះ អៀង វឺ​ន អាយុ​៥៦​ឆ្នាំ មុខរបរ​កសិករ និង​ដាំ​បន្លែ រស់នៅ​ក្នុងភូមិ​តា​នាង ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​សំរោង​ទង បាន​បន្ត​ថា បើ​តាម​ការ​ឱ្យ​ដឹង​ពី​ឈ្មោះ វែ​ន អ៊ី​ន ភេទ​ស្រី អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​តា​នាង ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​បាន​ប្រទះ​ឃើញ​ស​ព​ឈ្មោះ អៀង វឺ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នាលើ​រោង ចំណុច​វាលស្រែ ដែល​មាន​ចម្ការ​បន្លែ​ខាងកើត ភូមិ​តា​នាង ចម្ងាយ​ប្រមាណ​៤០០​ម៉ែត្រ ។ ឃើញ​ដេក​ស្លាប់ គាត់​ក៏​បាន​ស្រែក​ឱ្យ​អ្នក​ជិតខាង​មក​មើល និង​រាយការណ៍​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន សមត្ថកិច្ច និង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ ។

នគរបាល​ស្រុក​ដដែល​បាន​បន្ត​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​បុរស​វ័យ​ចំណាស់ឆក់ខ្សែភ្លើង​ស្លាប់នេះ គឺ​បណ្តាល​មក​ពី​ត​ខ្សែភ្លើង ដើម្បី​ដាក់​ម៉ូ​ទ័​រ​បូមទឹក​ត្រពាំង​ស្រោច​បន្លែ ហើយ​ក៏​ឆក់ខ្លួនឯង​តែ​ម្តង​ទៅ ។

ក្រោយ​ធ្វើការ​ពិនិត្យ​រួច​ក្រុម​គ្រួសារ​ស​ពទទួលស្គាល់​ថា ស​.​ព​បុរស​ខាងលើ​ពិតជា​ស្លាប់ខ្សែភ្លើង​ឆក់ពិតប្រាកដ​មែន ។ ក្នុង​ការ​ពិនិត្យសពនោះ​ក៏​មានការ​ចូលរួម​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ជំនាញ​ពិនិត្យ​និង​វិភាគ​កន្លែង​កើតហេតុ មានការ​ចូល​ស្រុក ក្រុមប្រឹក្សា​ឃុំ នាយ​ប៉ុស្តិ៍ មេ​ភូមិ​ផង​ដែរ ។

ក្រោយ​ធ្វើការ​ពិនិត្យ​រួចរាល់សពបុរស​ខាងលើ​នគរបាល​ជំនាញ​ប្រគល់​ជូន​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ បុណ្យ​តាម​ប្រពៃណី​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print