សម្តេច ហេង សំរិន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត នៃប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៦ នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី អានជីឡា ខូកូរ៉ាន់ ( HE. Mrs. Angela Corcoran ) ឯកអគ្គរដ្ឋទូត នៃប្រទេសអូស្ត្រាលីប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។

ប្រទេសយើងទំាងពីរ កម្ពុជា-អូស្រ្តាលី មានទំនាក់ទំនងការទូតជាមួយគ្នាជាង៦០ឆ្នាំមកហើយ ។ ប្រទេសទាំងពីរ បានពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ការជួញដូរគ្រឿងញៀន រត់ពន្ធមនុស្ស វិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ ទេសចរណ៍ ត្រូវបានបន្តលើកកម្ពស់កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

ចំណែកកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ជាពិសេសតាមរយៈក្រុមមិត្តភាព តែងបានជួបប្រាស្រ័យពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងន័យពង្រឹង និងពង្រីកនូវទំនាក់ទំនងរវាងសភាទាំងពីរ (កម្ពុជា-អូស្រ្តាលី) ឲ្យកាន់តែប្រសើរឡើងថែមទៀត ។ ជាមួយគ្នានេះ ខ្ញុំសូមអរគុណសភាអូស្រ្តាលី ដែលបានទទួលយ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋសភាកម្ពុជាកាលពីខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ ។ នៅក្នុងឆ្នាំនេះដែរ មាននិស្សិតកម្ពុជា ចំនួន ១១៦០នាក់ ទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី ដែលក្នុងនោះ ៦០នាក់ បានទទួល អាហារូបករណ៍ពីរដ្ឋាភិបាល អូស្រ្តាលី។ ខ្ញុំ ក៏បានស្នើសុំឲ្យរដ្ឋាភិបាលអូស្រ្តាលី ពិនិត្យលទ្ធភាពឲ្យបានច្រើនថែមទៀតនូវចំនួននិស្សិតអាហារូបករណ៍ ពីព្រោះជាធនធានដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា៕

ren (1) ren (2) ren (3)

ដោយ៖ សុវណ្ណារ៉ា

11111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print