ក្រសួងរៀបចំដែនដី ទុកពេល១៥ថ្ងៃឲ្យប្រជាពលរដ្ឋ៤គ្រួសារ ដែលនៅសេសសល់ ត្រូវបញ្ឈប់ការរស់នៅ និងប្រកបអាជីវកម្ម ហើយចាកចេញជាបន្ទាន់ពីអគារដែលមានអាយុកាល៧៥ឆ្នាំមួយនេះ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី ទុកពេល១៥ថ្ងៃឲ្យប្រជាពលរដ្ឋ៤គ្រួសារ ដែលនៅសេសសល់ ត្រូវបញ្ឈប់ការរស់នៅ និងប្រកបអាជីវកម្ម ហើយចាកចេញជាបន្ទាន់ពីអគារដែលមានអាយុកាល៧៥ឆ្នាំមួយនេះ ព្រោះមានសភាពចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង។

តាមការបញ្ជាក់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បញ្ជាក់ថា ៖ អគារជាអតីតសណ្ឋាគារអង្គរមានជ័យ នៅខាងលិខផ្សារថ្មី ត្រូវបានសាងសង់តាំងពីឆ្នាំ១៩៥០ ហើយប្រជាពលរដ្ឋចំនួន៦៥គ្រួសារ បានរស់នៅ និងប្រកបអាជីវកម្មនៅលើអគារមួយនេះ តែក្រោមការដោះស្រាយ និងសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី បងប្អូនចំនួន៦១គ្រួសារព្រមចាកចេញ និងយល់ព្រមទទួលយកសំណងទៅរស់នៅកន្លែងមានសុវត្ថិភាព នៅឡើយតែបងប្អូន៤គ្រួសារមិនទាន់យល់ព្រម។

តាមមើលពីសភាពនៃអគារមួយ បារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង ហើយក៏អាចដួលរលំនៅថ្ងៃណាមួយមិនខាន។ តែក្រសួង និងអាជ្ញាធររាជធានីភ្នំពេញ នឹងវាយកកម្ទេចចោលអគារមួយនេះ ក្រោយពលរដ្ឋ៤គ្រួសារចាកចេញផុត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print