រថយន្តម៉ាក DAEWOO TRACTOR បើកមិនប្រកាន់ស្តាំបុកម៉ូតូបញ្ច្រាសទិសគ្នារងរបួសធ្ងន់ស្រាល២នាក់ផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍គួអោយរន្ធត់រវាងរថយន្តម៉ាក DAEWOO TRACTOR បើកមិនប្រកាន់ស្តាំទៅបុកម៉ូតូដែលបើកបញ្ច្រាសទិសគ្នា បណ្ដាលអោយរងរបួសធ្ងន់ស្រាល២នាក់ផ្អើលទាំងព្រឹកនៅក្រុងស្វាយរៀង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៦:១០ នាទីព្រឹក ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ១ Km ១២៥/១២៦ ស្ថិតនៅក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថា អ្នករងរបួសមានឈ្មោះ សុខ សុភ័ណ្ឌ ភេទប្រុស  អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ និងអ្នករួមដំណើរឈ្មោះ ម៉ា ដែន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិទួលទ្រា ឃុំ ស្វាយធំ ស្រុកស្វាយជ្រំ ជិះម៉ូតូ
ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១JV-៣១៧៥ខូចខាតទាំងស្រុង។

ចំណែកអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយបង្កហេតុបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តម៉ាក DAEWOO TRACTOR ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង ៣A-៩៩៧៧ សឺមីរុឺម៉ក គ្មានពាក់ស្លាកលេខនៅនឹងកន្លែងកើតហេតុ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក  DAEWOO TRACTOR ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង ៣A-៩៩៧៧ សឺមីរុឺម៉ក គ្មានពាក់ស្លាកលេខ ដោយធ្វើដំណើរពីកើតទៅលិចលើផ្លូវជាតិលេខ១ Km លេខ១២៥-១២៦ ដោយបើកមិនប្រកាន់ស្តាំក៏បុកជាមួយម៉ូតូមួយគ្រឿង
ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១JV-៣១៧៥ ជិះគ្នា២នាក់យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នករបួសត្រូវបានដឹកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯមធ្យោបាយ សមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយនៅពេលក្រោយតាមច្បាប់៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print