គ.ជ.ប.៖ រយៈពេល១សប្តាហ៍ ពលរដ្ឋមកចុះឈ្មោះបោះឆ្នោតថ្មី មានជិត៤២.០០០នាក់

ចែករំលែក៖

ភ្នំពេញ៖ លទ្ធផលបណ្ដោះអាសន្នថ្ងៃទី ៧នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃ ទី៧ ខែឧសភា ឆ្នាំ២០២៥ នៅទូទាំងប្រទេស មានដូចខាងក្រោម៖ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ៥.៧១២ នាក់។

អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ- សង្កាត់ មានចំនួន ២.៤៦៨នាក់។ អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ៥៣.៧៤៤នាក់។ អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ១០៣.៦០៣នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៦.៩១៩នាក់។

យោងតាមសេចក្តីប្រកាសព័ត៌ពីគណៈកម្មាធិការជាតិរៀបចំការបោឆ្នោត (គ.ជ.ប) នៅថ្ងៃទី៨ខែឧសភា នេះ បានបង្ហាញថា លទ្ធផលសរុបរយៈពេល ៧ថ្ងៃនៃការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានដូចខាងក្រោម៖ ប្រជាពល រដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៤១.៧០១នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ-សង្កាត់ មានចំនួន ១៥.៨៣៦នាក់។ អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ១៨០. ២៩២នាក់។  អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ៣១៧.៧១៥នាក់ ។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤៤.៣៤៦នាក់។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ មានរយៈពេល ២៦ថ្ងៃ ចាប់ពីថ្ងៃទី ១រហូត ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ ពីម៉ោង ៧ដល់ ១១:៣០នាទី និងពេល រសៀលចាប់ពីម៉ោង ២ដល់ ៥:៣០នាទី។

ប្រជាពលរដ្ឋអាចពិនិត្យមើ ល ឈ្មោះ រប ស់ ខ្លួន ដែល បិទ ផ្សា យ នៅតាមឃុំ សង្កាត់ ឬ តាម អាសយដ្ឋានវេបvoterlist.nec. gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH។

ប្រសិនបើប្រជាពលរដ្ឋដែលមានបំណងកែតម្រូវទិន្នន័យជីវប្រវត្តិ (ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឈ្មោះ ភេទ ថ្ងៃ ខែឆ្នាំកំណើត ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត) ឬអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្ន ភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោតពីមុនមក សូមអញ្ជើញទៅការិយាល័យចុះឈ្មោះបោះឆ្នោត នៅសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ តាមការចល័តរបស់ក្រុមចុះឈ្មោះបោះឆ្នោត។

...

ចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បាន ចុះ ឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៥ គឺកើតមុន ឬត្រឹមថ្ងៃទី១ ខែ សីហា ឆ្នាំ២០០៧ ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណា ក់ ចូលថ្មីក្នុងឃុំ សង្កាត់ សូមអញ្ជើញទៅចុះឈ្មោះបោះ ឆ្នោតឱ្យបានគ្រប់ៗគ្នានៅសាលាឃុំ- សង្កាត់ ឬនៅតាមភូមិមួយ ចំនួនក្នុងឃុំ សង្កាត់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print