ខេត្តកំពង់ចាម÷នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ចុះបង្រ្កាបបទ ល្មើសជលផល ដឹកជញ្ជូនផលជលផលដោយគ្មានលិខិតអនុញ្ញាតលៀសបានចំនួន ២ករណី ដោយដក ហូតឃាត់ទុកវត្ថុតាងបទល្មើសជលផល ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល។
បើតាមសមត្ថកិច្ចជលផលបានឲ្យដឹងថា ក្នុងករណីបង្ក្រាបទាំងពីរករណីខាងលើនេះ រួមមានករណីទី០១ រថយន្តម៉ាក Hyundai ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0964 ចំនួន ០១គ្រឿងដឹកលៀសសរុប ទម្ងន់ ៥.០០០គីឡូក្រាមនិងករណីទី០២ ថយន្តម៉ាក Ssangyong ពាក់ស្លាកលេខ កំពង់ឆ្នាំង 2C-2015 ចំនួន ០១គ្រឿងដឹកលៀសសរុប ទម្ងន់ ៤.៥០០ គីឡូក្រាម ស្ថិតនៅចំណុចចំការកៅស៊ូ ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។
សមត្ថកិច្ចជលផលបានបន្ថែមថា លៀសសរុបទម្ងន់ ៩.៥០០ គីឡូក្រាម បានចាក់ចូលទន្លេមេគង្គវិញ ចំណែកឯរថយន្ត រក្សាទុកនៅខណ្ឌរដ្ឋបាលជលកំពង់ចាម ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល។
ខណ្ឌ រដ្ឋបាលជលផលសំនូមពរដល់ប្រជាពលរដ្ធសូមរួមគ្នាការពារធនធានធម្មជាតិដើម្បីឲ្យកកើនសម្រាប់ផ្គត់ផ្គង់ជីវភាពពលរដ្ឋទាំងអស់គ្នា៕