ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- អ្នកដែលស្រែកថានឹងដើរចូលគុក ជាការភូតកុហក់ = វាបានតែស្រែក តែជាក់ស្តែងមិនទេ?
២- ថាកម្ពុជាត្រូវយួនត្រួតត្រាពេញទំហឹងហើយ = តើយួនត្រួតត្រានៅកន្លែងណាប្រាប់ផង បើរាល់ថ្ងៃឃើញតែខ្មែររស់នៅលើដីខ្មែរ?
៣- បើសកម្មជននិងបេក្ខជនបក្សប្រឆាំងចេះតែចាកចេញមកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចជារៀងរាល់ថ្ងៃ១០-២០ៗ យ៉ាងនេះ = បក្សប្រឆាំងនឹងរលាយក្នុងពេលអនាគតដ៏ខ្លីខាងមុខជាមិនខាន។
៤- បើតាមព័ត៌មានដែលចេញផ្សាយបាតុភាពអសកម្មនៅក្នុងសង្គមតែងកើតមានជាប្រចាំថ្ងៃជាពិសេសអំពើហឹង្សាក្នុងគ្រួសារ = ប៉ុន្តែនៅប្រទេសធំៗមានច្រើនជាងនិងសាហាវជាងនៅប្រទេសតូចតាច។
៥- ការបើកឬបិទវិទ្យុវីអូអេនិងអាស៊ីសេរីជារឿងរបស់សហរដ្ឋអាមេរិក = មិនមែនជារឿងខ្មែរទេ ហេតុអីក្រុមឧទ្ទាមក្រៅច្បាប់និយាយថារាជរដ្ឋាភិបាលកម្ពុជាភិតភ័យ?
៦- ប្រជាជនកម្ពុជាទូទាំងប្រទេសបាននិងទទួលបានសន្តិភាព ស្ថិរភាពនយោបាយនិងសេចក្តីសុខសប្បាយគ្រប់គ្នា = មានតែក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេដែលគ្មានសចក្តីសុខ គ្មានសន្តិភាព នៅមិនសុខក្នុងចិត្តទេ ដេកក៏មិនលក់បក់ក៏មិនល្ហើយ?
៧- ពាក្យថាជ្រៀតជ្រែក = គឺកកូរកកាយចូលកិច្ចការផ្ទៃក្នុងរបស់ផងគេ។
៨- នៅកម្ពុជាអត់មានអ្នកទោសនយោបាយទេ = មានតែអ្នកនយោបាយប្រព្រឹត្តល្មើសច្បាប់ហើយមានទោស។
៩- នៅកម្ពុជាមានអំពើឧក្រឹដ្ឋកម្មតាមអនឡាយបង្កើតដោយជនបរទេសពីក្រៅ = ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំចាត់វិធានការណ៍បង្ក្រាបនិងលុបបំបាត់។
១០- កម្ពុជាកំពុងមានឯករាជ្យអធិបតេយ្យភាព និងបូរណភាពទឹកដី = ដែលរាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោតតាមឆន្ទៈប្រជាជនកម្ពុជាកំពុងគ្រប់គ្រងនិងដឹកនាំយ៉ាងពេញទំហឹងដោយមានអន្តរជាតិទទួលស្គាល់និងគាំទ្រ៕
ដោយ ៖ សិលា