ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូង នៅរសៀលថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
សមត្ថកិច្ចបញ្ជាក់ថាៈក្មេងទំនើង១ក្រុម គ្រាន់តែគេថាជាក្រុមបេនឡានសោះស្រាប់តែមានកំហឹងចងអាឃាតឈានដល់វាយគេនិងមួកសុវត្ថិភាពបណ្តាលឲ្យរបួសធ្ងន់១ម្នាក់ ត្រូវកំលាំងអាវុធហត្ថក្រុងសិរីសោភ័ណឃាត់ខ្លួន នៅចំណុចមុខសាលារៀន សុវណ្ណភូមិ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ក្រោយពីកើតហេតុហើយជនរងគ្រោះ ឈ្មោះ ស៊ាង គឹមឆាយ ភេទប្រុស អាយុ១៤ ឆ្នាំ សិស្ស ស្នាក់នៅបណ្តោះអាសន្ន បន្ទប់ជួល ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានដាក់ ពាក់ប្តឹងបានរៀបរាប់ថា នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៥ មុនពេលកើតហេតុគ្មានរឿងអ្វីធំធំដំនោះទេគ្រាន់តែ ខ្លួនបាននិយាយថាក្រុមពួកអាហ្អែងជាក្រុមបែនឡានសោះស្រាប់តែមាមានកំហឹងចងអាឃាតឈានដល់វាយជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ ក្រោយពីទទួលពាក្យប្តឹងហើយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ញាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង៩ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ទើបឃាត់ខ្លួនជនសង្ស័យបាននៅចំណុចក្បែរសាលារៀនអនុវិទ្យាល័យកំពង់ស្វាយ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណចំនួន២នាក់ ១-ឈ្មោះ ហេង ស៊ីមិញ ហៅទឺ ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ២.ឈ្មោះ ហ៊ុត ជីងធាន ហៅប៊ូ ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅ រស់នៅភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កំលាំងអាវុធហត្ថបានដកហូតវត្ថុតាងមួកសុវត្ថិភាពមួយ វត្ថុតាងវាយជនរងគ្រោះ ១ម៉ូតូគ្រឿង និងទូរសព្ទចំនួន២គ្រឿង ហើយបញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ។
លោកវរសេនីយ៍ត្រី សុខ ឡេង បានឲ្យដឹងបន្តទៀតថាថា ក្រោយពីកំលាំងអាវុធហត្ថសួនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយជនរងគ្រោះនិងមួកសុវត្តិភាពបណ្តាលឲ្យរបួសធ្ងន់ពិតប្រាកដមែន ដោយសារតែជនរងគ្រោះបានវាយតំលៃថា ក្រុមខ្លួនជាក្រុមបេនឡានក្រុមខ្លួនទាំងអស់មានកំហឹងយ៉ាងខ្លាំងនិងប៉ងចងអាឃាតឈានដល់វាយជនរងគ្រោះឲ្យរបួសធ្ងន់។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបា កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ
ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត។ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ វណ្ណា