ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្ត toyota prius យ៉ាងពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលទៅនឹងផ្លូវ។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវលេខ១៨២ កែងផ្លូវលេខ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោង ១:១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៥។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល 1AU-2208 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២ក្នុងទិសដៅពី
កេីតទៅលិចយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តតូយូ៉តាព្រុសមួយគ្រឿងពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ 2BG-8230 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវលេខ២១១ ក្នុងទិសដៅពីត្បូងទៅជេីង បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ ។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះធ្វេីការវាស់វែងយកម៉ូតូរួមទាំងរថយន្តទៅរក្សាទុក។ ចំណែកសពជនរងគ្រោះបានប្រគល់អោយគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕